ខេត្តស្ទឹងត្រែង ៖ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង បានចាប់ឃាត់រថយន្ត ០១គ្រឿង ដឹកឈើប្រណិត ដែលម្ចាស់បានរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្ត និងឈើ កាលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ដែលស្ថិតនៅក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។
មន្ត្រីផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែង បានឲ្យដឹងថា ឃាត់រថយន្ត ចាប់០១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌ស គ្មានស្លាកលេខ និងឈើអារប្រភេទប្រណីត(ធ្នង់) ចំនួន០ម៉ែត្រត្រីគុណ ៩៩៣ គូប ហើយឈើទាំងនេះបានយកទៅថែរក្សាទុកនៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធីនៃច្បាប់ស្តីពីព្រៃឈើ៕