ខេត្តព្រះសីហនុ ៖ យុវជន២នាក់ រស់នៅក្នុងរាជធានីភ្នំពេញ និងក្រុមគ្រួសារបានធ្វើដំណើរទៅងូតទឹកសមុទ្រ ចំណុចឆ្នេរអូរឈើទាលខេត្តព្រះសីហនុ បានលង់ទឹកដោយសារតែទឹករលកជិះពោងលេងទឹករលកមិនពាក់អាវពោង ប៉ុន្តែភ្លាមៗនោះសំណាងល្អ ត្រូវបានកម្លាំងសមត្ថកិច្ច ដែលយាមប្រចាំគោលដៅជួយសង្គ្រោះទាន់ពេលវេលា កាលពីវេលាម៉ោង២ និង២០នាទី រសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦។
សមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅឆ្នេរអូរឈើទាលនេះ មានភ្ញៀវទេសចរណ៍ជាច្រើន ប៉ុន្តែយុវជនខ្មែរ២នាក់មកពីភ្នំពេញ បានពលរលកលង់ទឹកសមុទ្រ ប៉ុន្តែពួកគេត្រូវបានកម្លាំងសមត្ថកិច្ចប្រចាំការគោលដៅ និងពេទ្យនគរបាលសុខាភិបាល ជួយទាន់ពេលវេលា។
សមត្ថកិច្ចបញ្ជាក់ថា នៅរសៀលថ្ងៃនេះ អាកាសធាតុលើផ្ទៃសមុទ្រមានខ្យល់បក់មធ្យម ទឹករលកយោងបង្គួរ ហើយនៅឆ្នេរអូរឈើទាល មានខ្យល់បក់ និងទឹករលកយោលបង្គួរ៕