បាត់ដំបង ៖ រថយន្តកាំម៉ារីបុកសត្វឆ្កែចេញឈើគ្រញូងប្រហែល៧០០គីឡូក្រាម កាលពីវេលាម៉ោង ១០ យប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ៥ភូមិឃុំអូរតាគីស្រុកថ្មគោល ខេត្តបាត់ដំបង អាវុធហត្ថចាប់ទុកនៅស្រុកថ្មគោលដោយអាថ៌កំបាំង ។
តាមប្រភពប្រជាពលរដ្ឋថារថយន្តកាំម៉ារីបើកពីទិសជើងមកត្បូង(ពីខេត្តបន្ទាយមានជ័យមកបាត់ដំបង)បុកសត្វឆ្កែចេញឈើគ្រញូងប្រហែល៧០០គីឡូក្រាមត្រូវកម្លាំងអាវុធហត្ថឃាត់យកទៅទុកមិនមានអ្នកដឹងឭ។
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤ អ្នកសារព័តមានទូរស័ព្ទទំនាក់ទំនងទៅមន្ត្រីអាវុធហត្ថស្រុកថ្មគោលទាំងមេទាំងកូន បានកុហក់មុខក្រោយ ខ្លះថាជាប់រវល់ ខ្លះថាច្រឡំលេខ ខ្លះថាមិនមែនម៉ោងខ្លួនប្រចាំការ ខ្លះអោយកូនលើកទូរស័ព្ទ ខ្លះថានៅឆ្ងាយ ។
ចំណែកលោក ប៉ោ ស៊ុនឃាង មេបញ្ជាការអាវុធហត្ថស្រុកមោងឬស្សី និងជាអ្នកទទួលខុសត្រូវលើទំនិញខុសច្បាប់បានអោយដឹងថា រថយន្តកាំម៉ារី ដែលដឹកឈើគ្រញូងចាប់បាននោះទុកស្រាវជ្រាវរកម្ចាស់សិនចាំបញ្ជូនមក ទីបញ្ជាការអាវុធហត្ថខេត្តបាត់ដំបង ៕
កែវ នាង