ខេត្តបន្ទាយមានជ័យ ៖ កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសតែងតាំងលោក ឈើយ ចាន់ណា ប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ ដែលមានស្នាដៃល្អៗយ៉ាងច្រើនក្នុងការដឹកនាំអប់រំដល់លោកគ្រូ និងអ្នកគ្រូ កន្លងមកថ្ងៃនេះ ត្រូវបានក្រសួងមហាផ្ទៃប្រកាសតែងតាំងលោកជាអភិបាលរងខេត្តបន្ទាយមសនជ័យ។ ក្នុងការប្រកាសតែងតាំងលោក ឈើយ ចាន់ណា ជាអភិបាលរងខេត្តនាពេលនេះ មានការចូលរួម ឯឧត្តម សក់ សេដ្ឋា រដ្ឋលេខាក្រសួងមហាផ្ទៃ ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ទៀត។ ក្រោយពេលដែលលោកឈើយ ចាន់ណា ឡើងអានរបាយការណ៍ស្តីពីសភាពការណ៍ ក្នុងខេត្តបន្ទាយមានជ័យ ដែលបានអនុវត្តន៍កន្លងមក។
លោក អ៊ុំ ចំរើន អនុប្រធាននាយកដ្ឋានបុគ្គលឹកក្រសួងមហាផ្ទៃ បានឡើងអានអនុគ្រឹត្យលេខ ៨ ០ ៣ អនុក្រ ត ត ស្តីពីការតែងតាំងលោក ឈើយ ចាន់ណា ប្រធានមន្ទីរអប់រំខេត្តឲ្យទៅកាន់មុខតំណែងជាអភិបាលរងខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃប្រកាសនេះតទៅ។ ក្រោយពីប្រកាសអនុក្រឹត្យ ហើយលោក ឈើយ ចាន់ណា ក៏បានឡើងធ្វើការប្តេជ្ញាចិត្តថា លោកនិងខិតខំចូលរួមអនុវត្តឲ្យបានម៉ឺងមាត់នូវរដ្ឋធម្មនុញ្ញគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានរបស់រដ្ឋា ភិបាល។ លោកនឹងខិតខំទប់ស្កាត់លុបបំបាត់រាល់បាតុភាពអសកម្មនានា ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ លោកនិងចូលរួមកសាងអភិវឌ្ឍន៍លើគ្រប់វិស័យនានាក្នុងខេត្តលោក និងចូលរួមពង្រឹងថែរក្សាស្មារតីសាមគ្គីភាពឯកភាពផ្ទៃក្នុងជួរគណៈអភិបាល ហើយនឹងខិតខំបង្កើតទំនាក់ទំនងជាមួយក្រុមប្រឹក្សា រួមទាំងស្ថប័ន កងកំលាំងប្រដាប់អាវុធគ្រប់អង្គភាព អង្គភាពពាក់ព័ន្ធ អង្កការដៃគូរអភិវឌ្ឍន៍ ដើម្បីធានាឲ្យរដ្ឋបាលខេត្តអនុវត្តឲ្យមានភាពរលូន។
ក្រោយពីប្តេជ្ញារបស់លោក ឈើយ ចាន់ណា ចប់ហើយ ឯកឧត្តម សក់ សេដ្ឋា បានធ្វើការផ្តាំផ្ញើដល់ លោកយ ឈើយ ចាន់ណា ដែលទើបតែឡើងកាន់មុខតំណែងជាអភិរងបាលខេត្តថ្មីនេះ ត្រូវយកចិត្តទុកដាក់ថែរក្សាសាមគ្គីភាពផ្ទៃក្នុងជួរគណៈអភិបាលខេត្តឲ្យបានល្អ និងត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយកំណែទម្រង់ វិមជ្ឃការ និងវិសហមជ្ឃការដើម្បីអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សក់ សេដ្ឋា ក៏បានឲ្យលោក ឈើយ ចាន់ណា ចូលរួមចំណែកក្នុងកាដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដីខេត្ត ក៏ដូចជាការបំពេញកិច្ចការក្នុងការបំរើជាតិមាតុភូមិ និងប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យទាំងមូលផងដែរ៕