បាត់ដំបងៈសាក្សីកន្លែងកើតហេតុបានឲ្យដឹងថាៈគ្រោះថ្នាក់ចរាចរ១បានបង្កឡើងដោយរថយន្តម៉ាកកាម៉ារីពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2F.8719 ដែលតៃកុងបើកបរក្នុងស្ថានភាពស្រវឹងជោគជាំ ធ្វើដំណើរពីកើតទៅលិចរេចង្កូទៅបុករថយន្តទួរីសពណ៌លឿងដឹកបន្លែ១គ្រឿងដែលកំពុងធ្វើដំណើរច្រាស់ទិសពីលិចមកកើតនៅខាងស្តាំគេចំពីមុខពេញទំហឹងតែម្តង៕
សាក្សីដដែលបន្តថាៈហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង៤ល្ងាចថ្ងៃទី៨កញ្ញាម្សិលមិញនេះត្រង់ចំណុចមុខបន្ទាយPMស្រុកសង្កែក្នុងឃុំអន្លង់វិលស្រុកសង្កែ,បណ្តាលឲ្យអ្នកជិះក្នុងរថយន្តដឹកបន្លែរងរបួសធ្ងន់ស្រាលជាច្រើននាក់រួមនិងបន្លែជ្រុះធ្លាក់រាយប៉ាយពេញផ្លូវ,ចំណែករថយន្តបង្កបានផ្ទុះពោងទាំងសងខាងប៉ោងកាបូខាងមុខហើយតៃកុងបើកបររថយន្តបង្កត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជាប់តែម្តង។
ស្ត្រី៤នាក់ដែលរងរបួសស្រាលជិះក្នុងរថយន្តដឹកបន្លែបានឲ្យដឹងថាៈពេលខ្លួនជិះក្នុងរថយន្តឃើញរថយន្តកាម៉ារីបើកបរយ៉ាងលឿនរេចង្កូតមកខាងស្តាំខ្លួនស្រែកប្រាប់តៃកុងខ្លាំងៗថារថយន្តនោះមកបុករថយន្តយើងហើយស្រាប់តែមកម៉ាំងមែនតែម្តងបុកស្រស់ៗតែម្តង,ពេលនេះខ្លួនបានរងរបួសស្រាលរលាត់ដៃជើងតិចតួចកុំតែបានបន្លែ ទប់ខ្លួនកុំអីមិនដឹងរបួសរងរបួសធ្ងន់ធ្ងរបែបណាទេ៕
ចំណែកតៃកុងឡានកាម៉ារីតូចបង្កបានអះអាងថាខ្លួនស្រវឹងតិចតួច,ហើយខ្លួនក៏រងរបួសដែរសុំទៅព្យាបាលសិន៕
នគរបាលចរាចរណ៏ស្រុកសង្កែបានឲ្យដឹងថាៈរថយន្តដឹកបន្លែពីបាត់ដំបងទៅខេត្តពោធិសាត់ពីលិចទៅកើតឃើញជាក់ស្តែងរថយន្តកាម៉ារីឆ្លងមកបុករថយន្តដឹកបន្លែច្រាសទិសគ្នាបុកគេនៅខាងស្តាំដៃតែម្តង,ហើយមិនទាន់ដឹងថាតៃកុងស្រវឹងឬមិនស្រវឹងមិនទាន់ដឹងទេព្រោះមិនទាន់បានពិនិត្យជាតិអាល់កុលឡើយតៃកុងរងរបួសស្រាលដែរឲ្យទៅព្យាបាលខ្លួនសិន,ចំណែករថយន្តអូសយកទៅរក្សាទុកនៅអធិការស្រុកសង្កែសិនរង់ចាំការដោះស្រាយគ្នាពេលក្រោយ៕
មជ្ឍដ្ឋានជាច្រើនបានរិះគន់ថាៈស្រវឹងស្រាជោគជាំហើយហ៊ានបើកបររថយន្តទៀតនេះសំណាងហើយដែលមិនបង្កឲ្យមានមនុស្សស្លាប់គ្រាន់តែរងរបួសតិចតួច,និងបានបង្កអ្នកផ្សេងរងរបួសនិងខាតបង់ពេលវេលាដោយសារខ្លួនដូចជាគ្នាអ្នករកស៊ីដឹកបន្លែលក់នេះជាដើមប៉ះពាល់ជីវភាពប្រចាំថ្ងៃយ៉ាងខ្លាំង៕