0

លោក​ច័ន្ទ​សុផល​អភិបាលខេត្ត​បាត់ដំបង​និង​លោក​សួស​អង្គារ៍​សម្ពោធ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​ខេត្ត​លេខ ១៥៧ ប្រវែង ៨០០០ ម៉ែត្រ​ជួប​ការលំបាក​ចរាចរណ៍​

លោក​ច័ន្ទ​សុផល​អភិបាលខេត្ត​បាត់ដំបង​និង​លោក​សួស​អង្គារ៍​សម្ពោធ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​ខេត្ត​លេខ ១៥៧ ប្រវែង ៨០០០ ម៉ែត្រ​ជួប​ការលំបាក​ចរាចរណ៍​

បាត់ដំបង ៖ លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង និង​លោក សួស អង្គារ៍ សម្ពោធ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​ខេត្ត​លេខ​១៥៧ ប្រវែង​៨០០​ម៉ែត្រ ទទឹង​៦​ម៉ែត្រ ដែល​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ចរាចរណ៍ ក្នុង​ឃុំ​តា​ម៉ឹន និង​ឃុំ​តាពូង​ស្រុក​ថ្មគោល អោយ​បាន​ប្រើប្រាស់​វិញ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០១៤ នៅ​សាលាបឋមសិក្សា​អង់​ឃុំ​តា​ម៉ឹន ។​

​វត្តមាន​ អញ្ជើញ​ចូលរួម​មាន​លោក​អភិបាលរង​កម្លាំងប្រដាប់អាវុធ​អភិបាល​អភិ​បា​រង​ ស្រុក​មន្ត្រី​អ្នកមុខអ្នកការ​និង​ប្រជាជន​ជាច្រើន​រយ​អ្នក​។​

​លោក ចាន់ សំបូរ អនុប្រធាន​មន្ទីរ​សាធារណការណ៍​និង​ដឹក​ជញ្ជូន​ខេត្ត​បានអោយដឹងថា ការបើក​ការដ្ឋាន​ជួសជុល​ស្តារឡើងវិញ ផ្លូវ​ខេត្ត​លេខ​១៥៧ ក្រាល​គ្រួស​ក្រហម​ប្រវែង​៨០០០​ម៉ែត្រ ទទឹង​៦​ម៉ែត្រ ឃុំ​តា​ម៉ឹន និង​ឃុំ​តាពូង ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ដែល​មាន​ការងារ​បច្ចេក​ទេស​ដូចតទៅ ៖ ឈូស​បក​រុក្ខជាតិ​ចេញពី​សង្ខាង​ផ្លូវ​កម្រាស់​០,១៥​ម៉ែត្រ​លើ​ប្រវែង​សរុប ឈូស​បក​ចេញ​ណុ​វ​ដី​គ្មាន​គុណភាព សង្ខាង​ផ្លូវ កម្រាស់​០,១៥​ម៉ែត្រ និង​ឈូស​ព្រៃ​គាស់​គល់  ក្រាល​គ្រួស​ក្រហម​កំរាស់​០,១០​ម៉ែត្រ ស្រោច​ទឹក​កៀរ​រលាយ​បញ្ចូល​គ្នា​អោយ​សព្វ​រួច​កិន​បង្ហាប់​តាម​កំរិត​ បច្ចេកទេស ។​

​លោក ចាន់ សំបូរ បានបញ្ជាក់​ថា កន្លង​មក​ផ្លូវ​១​ខ្សែ​នេះ ដោយ​មិន​មាន​ការថែទាំ បណ្តាលអោយ​រង​ការខូចខាត​ជា​ដំណំ​មាន​ក្រឡុក​តូចធំ​ពិបាក​ធ្វើ​ដំណើរ តាម​មធ្យោបាយ​គ្រប់​ប្រភេទ ដែល​ធ្វើអោយ​តំបន់​នេះ​ហាក់បីដូច​ឆ្ងាយ​ពី​ទីប្រជុំជន​ខេត្ត​បាត់ដំបង ។ ដោយ​ឃើញ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ឃុំ​តា​ម៉ឹន និង​ឃុំ​តាពូង​ស្រុក​ថ្មគោល ទើប​ឯកឧត្តម នឹម ថូត និង​ឯកឧត្តម សួស អង្គារ៍ បាន​សំណូមពរ​យ៉ាងទទូច​ម​ក ឯកឧត្តម ខាន់ ម៉ា​ណេរ ទីប្រឹក្សា​ឯកឧត្តម ស ខេង ឧបនាយក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ (​និង​ជា​ប្រធាន​មន្ទីរ​សារ​ធា​រណ​ការណ៍​)  ជួយ​ដោះស្រាយ​ជា​បន្ទាន់​និង​មាន​អន្តារគមន៍​ពី ឯកឧត្តម​ច័ន្ទ​សុផល​អភិបាលខេត្ត ទើប​មន្ទីរ​ធ្វើសំណើរ​ទៅ​ក្រសួង​សាធារណការណ៍​និង​ដឹក​ជញ្ជូន ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ  ដើម្បី​ចុះ​ពិនិត្យ​និង​សម្រេច​អោយ​ប្រើប្រាស់​ច​វិការ​កញ្ចប់​ជា​បន្ទាន់​ ចំនួន​២​កញ្ចប់​ដើម្បី​ជួសជុល​សម្រួល​ជូន​ប្រជាពលរដ្ឋ ទម្រាំ​ដល់​ឆ្នាំ​២០១៥ នឹង​មាន​ការជួសជុល​ក្រាល​កៅស៊ូ​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ ។​

​លោក សួស អង្គារ៍ អគ្គស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​ជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ស្រុក​ថ្មគោល​បានអោយដឹងថា ផ្លូវ​១​ខ្សែ​ដែល​បងប្អូន​ជួប​ការលំបាក​ជាច្រើន​ឆ្នាំ​មក និង​តាម​ការសន្យា​ពេលនេះ ជួសជុល​អោយ​ប្រើប្រាស់​ហើយ ដូច្នេះ​បងប្អូន​អាច​ដឹក​ជញ្ជូន​ចរាចរណ៍​ទៅ​មក​បាន​ស្រួល​ជាង​មុន ។​

​ លោក ច័ន្ទ សុផល អភិបាលខេត្ត​បានអោយដឹងថា ផ្លូវ​១​ខ្សែ​ដែល​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ធ្វើ​ចរាចរណ៍​គ្រប់​រដូវ ពេលនេះ បាន​ស្តារ​ជួសជុល​ឡើង​វិញ ហើយ​ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​ទៅកាន់​មន្ទីរពេទ្យ ឬ​ដឹក​កសិផល​ផ្សេងៗ​យកទៅលក់​នៅ​ទីប្រជុំជន​បាន​ស្រួល ។ ក្រោយ​ពី​ស្តារ​និង​ជួសជុល​រួច​សូម​បងប្អូន​ជួយ​ថែ​រទាំ​ផ្លូវ​នេះ​អោយបាន​ ល្អ​ផង​ព្រោះ ឆ្នាំ​២០១៥​ផ្លូវ​នេះ​នឹង​បើក​ការដ្ឋាន​ចាក់​ក្រាល​កៅស៊ូ​មុន​ចូលឆ្នាំ​ ប្រពៃណី​ខែ្មរ ៕

 

DCIM100MEDIA DCIM100MEDIA DCIM100MEDIA

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment