0

បុរស​ម្នាក់​ស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ដី​រាន​ថ្មី កិន​ជាន់​មីនតោន​ផ្ទុះ​បណ្តាលអោយ​រងរបួស​ធ្ងន់​

បុរស​ម្នាក់​ស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ដី​រាន​ថ្មី កិន​ជាន់​មីនតោន​ផ្ទុះ​បណ្តាលអោយ​រងរបួស​ធ្ងន់​

បន្ទាយមានជ័យ ៖ បុរស​ម្នាក់​ស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ដី​រាន​ថ្មី កិន​ជាន់​មីនតោន​ផ្ទុះ​បណ្តាលអោយ​រងរបួស​ធ្ងន់​និង​រង​ការខូចខាត​ត្រាក់ទ័រ​ កាលពី​វេលា​ម៉ោង ០៨​និង​៤០​នាទី ព្រឹក​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៤​នៅ​ចំនុច​ដីចំការ​មួយកន្លែង ក្នុងភូមិ​ក្រឡ​ថ្មី​ឃុំ បន្ទាយឆ្មារ​ស្រុក​ថ្មពួក ខេត្ត បន្ទាយមានជ័យ​។​

​សមត្ថកិច្ច ដែល​ឈរជើង​នៅ​ព្រំដែន ចំណុចកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ អឿ​ត មឿង អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​គោក​ខ្ពស់ ឃុំ​គោក​កឋិន ស្រុក​ថ្មពួក ជា​អ្នកបើក​ត្រាក់ទ័រ ឲ្យឈ្មោះ តែ ដា​រ៉ា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ​ផ្លាស់​កង់ ឃុំ​សារ​ង្គ ស្រុក​ស្វាយចេក បាន​បើក​ត្រាក់ទ័រ​មួយ​គ្រឿង ពណ៌​ក្រហម ចូល​ទៅ​ភ្ជួរដីចំការ​មួយកន្លែង កំពុងតែ​រាន​ដី​ថ្មី រី​ឯ​ម្ចាស់​ដី ឈ្មោះ ហិប សា​មៀត ភេទ​ប្រុស អាយុ​ជាង ៥០​ឆ្នាំ រស់​ភូមិ​ខាងលើនេះ​។​

​ក្រោយពី​កើតហេតុ​គេ​ឃើញ​មាន សមត្ថកិច្ច មូលដ្ឋាន​ចុះ​ទៅ​ត្រួត​ពិត្យ​និង​បាន​សន្និដ្ឋានថា ត្រាក់ទ័រ​ជាន់​លើ​មីនតោន​នេះ​បាន​បង្សល់​កប់​ចោល​តាំងពី​សម័យ​សង្គ្រាម និង​កន្លែងកើតហេតុ​ជា​ការរាន​ថ្មីៗ និង​មិន​ដឹង​ថា​ចំណុច​នៅ​សល់​គ្រាប់​មីន​នោះ​ដែរ ត្រាក់ទ័រ​ជាន់​គ្រប់​មីន​ផ្ទុះ​ឡើង​បណ្តាល ឲ្យ​មនុស្ស​អ្នកបើកបរ​ឈ្មោះ អឿ​ត មឿង បុើង​ខ្ទាត​ចេញពី​ត្រាក់ទ័រ ដាច់​ជើងឆ្វេង​មួយ​កំណាត់ រីឯ​ត្រា​ក់ទរ័​ក្រឡាប់​ផ្ងា​រជើង ខូចខាត​ស្ទើរ​ទាំងស្រុង​ផងដែរ​។​

ភ្លាម ​នោះ​សមត្ថកិច្ច​បាន បញ្ជូន​ជន​ត្រូវបាន​ក្រុម​ហេ​ឡូ​ត្រាស់ ដឹកយក​ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក ស្រុក​ថ្មពួក ដើម្បី​ព្យាបាល​ជម្ងឺ​។​

​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ មាន​ករណី​ផ្ទុះ​មីន បី​លើក​មក​ហើយ ដែល​ទីតាំង​ផ្ទុះ​សុទ្ធតែ​កើតឡើង នៅតាម បណ្តោយ​ព្រំដែន​កម្ពុជា ថៃ និង​បាន​ស្លាប់​មនុស្ស​ម្នាក់ និង​រងរបួស​ប្រមាណ​ជា​៥​នាក់​មក​ហើយ ។​ ​តែ​មកដល់​ពេល​នេះ​តើ​ជនរងគ្រោះ​មាន​អាការៈ​យ៉ាងណា​នៅឡើយ​ដែរ សង្ឃឹម​ថា​ជនរងគ្រោះ​និង​ផុត​ពី​ការគ្រោះថ្នាក់​ផ្ទុះ​មីន​នេះ​ ៕

 

2014_08_20a 2014_08_20a (5)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment