0

ប្រជាពលរដ្ឋ​រស់នៅ​ធ្វើ​ចំការ​ក្បែរ​ភ្នំ​ស្ពង់​ខេត្ត​ប៉ៃលិន មាន​ការភ័យខ្លាច​ពី​សុវត្ថិភាព​នូវ​ការដាក់​រំសេវ​បំផ្ទុះ​យក​ថ្ម​របស់​ក្រុមហ៊ុន​រ៉កខ័​រ​រី​

ប្រជាពលរដ្ឋ​រស់នៅ​ធ្វើ​ចំការ​ក្បែរ​ភ្នំ​ស្ពង់​ខេត្ត​ប៉ៃលិន មាន​ការភ័យខ្លាច​ពី​សុវត្ថិភាព​នូវ​ការដាក់​រំសេវ​បំផ្ទុះ​យក​ថ្ម​របស់​ក្រុមហ៊ុន​រ៉កខ័​រ​រី​

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ប្រកប​មុខរបរ​ធ្វើ​ចំការ​និង​មានផ្ទះ​មួយ​ចំនួន​រស់នៅ​ក្បែរ​ជើងភ្នំ​ស្ពង់ ស្ថិត នៅ​ភូមិ​ភ្នំ​ស្ពង់​ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន កំពុងតែ​មាន​ការ​ព្រួយ​បា​រម្ម ពី​សុវត្ថិភាព​គ្រា​ដែល​ក្រុមហ៊ុន​មួយ​ឈ្មោះ​រ៉​ត​ខ័រ​រី​បាន​ធ្វើ​សកម្មភាព​ដា​ក់​រំសេវ​បំផ្ទុះ​នៅលើ​កំពូលភ្នំ​យក​ថ្ម​លក់​នោះ​។​អ្វី​ជា​ការព្រួបារម្ម​ពី​សុវត្ថិ​ភាព​របស់​ប្រជាពលរដ្ឋ បែរ​ជា​លោក អភិបាល ស្រុក​សាលា​ក្រៅ​ជា​អាធរ​ដែនដី​បាន​ប្រាប់​ឱ្យ​ដឹ​ថា លោក​មិន​បាន ដឹង​នោះ​ទេ​ពី​បញ្ហា​នេះ​។​

​ប្រជាពលរដ្ឋ​រស់នៅ​ពឹង​អាស្រ័យ​ធ្វើ​ចំការ​ក្បែរ​ជើងភ្នំ​ស្ពង់​បាន​ប្រាប់​ឱ្យដឹងថា ៖ ភាពភ័យខ្លាច​របស់​ពួក​គាត់​កើត​ឡើង​ជា​យូរ​ឆ្នាំ​មកហើយ គ្រា​ដែលមាន​ក្រុមហ៊ុន​មួយ មានការ​វិយោគ រួម​គ្នា​រវាង​បុគ្គល​មាន​អំណាច​នៅ​តំបន់​នោះ និង​ក្រុមហ៊ុន​ថៃ មក​ធ្វើ​សកម្មភាព ដាក់​បំផ្ទុះ យក​ថ្ម ភ្នំ​ដើម្បី ធ្វើ​អាជីវកម្ម​កិន​ថ្ម​លក់​ចាប់តាំងពី​ឆ្នាំ​២០០៣​មក​ម្លះ​។​

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ទៀតថា ៖ នៅពេល​មាន​ការ​បំផ្ទុះ​ម្តង​គឺ​មាន​បំណែក​ដុំថ្ម តូចធំ បាន​ខ្ទាត​ធ្លាក់​ពីលើ​កំពូលភ្នំ ចុះមក​ក្រោម ខណៈ​នោះ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​កំពុង​តែ រស់នៅ​និង​ធ្វើ​ចំការ​ដាំ​ដំណាំ​ឃើញ​ដូច្នេះ​មាន​ការ​ភ័យ​ស្លន់ស្លោ រត់គេច​ដុំថ្ម រំដោះ​ខ្លួន​ចេញ ទៅ​រក​កន្លែង​សុវត្ថិភាព​បញ្ចៀស​ពី​គ្រោះ​ថ្នាក់​ទាំង​ព្រលឹ​ចុង​សក់​ផង​ដែរ​។​អ្វី​ជា​ការ​ព្រួយ​ពី​សុវត្ថិភាព​នោះដែត​មកដល់ពេលនេះ​មាន​ប្រ​ជា​ពលរដ្ឋ​ចំនួន​០២​គ្រួសារ បាន​រុះរើ​ផ្ទះ ចេញពី​តំបន់ នោះ រត់​មក​រក​រស់នៅ​កន្លែង មាន សុវត្ថិភាព​ផង​នោះ​ទៀត​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឱ្យដឹង​ទៀត​ថា​៖​ការ​បំផ្ទុះ​យក​ថ្មភ្នំ​ពី​សំណាក់​ក្រុមហ៊ុន​ខាងលើ គេ​ពុំ​ដែល​ឃើញ​មាន​អាជ្ញាធរ មក​ជួយ​ដោះស្រាយ​គិតគូ​ពី​សុខទុក្ខ របស់​ប្រជាពលរដ្ឋ​នោះឡើយ ទោះបី​កន្លងមក​ប្រជាពលរដ្ឋ​បាន​ប្រាប់​ទៅ​ដល់​អាជ្ញាធរ​ដែនដី ឱ្យ​ជួយ​ដោះស្រាយ​យ៉ាងណាក៏ដោយ​។​

​ជុំវិញ​ពី​បញ្ហា នេះ លោក​អភិបាលស្រុក សាលា​ក្រៅ បាន​ប្រាប់ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១៨​ខែ​សីហា​នេះ​ថា​៖​ជុំវិញ​នៃ​ការ​កើត​ឡើង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ការភ័យខ្លាច រស់នៅ​ក្បែរ កន្លែង​ធ្វើ​អាជីវកម្ម​យក​ថ្ម​របស់​ក្រុមហ៊ុន លោក​ពុំ​បានដឹង​នោះទេ ដោយសារ ប្រជា ពលរដ្ឋ​មិន​បាន​ប្តឹង​រាយការណ៍​មក​លោក ប្រសិន​ប្រជាពលរដ្ឋ ប្តឹង​រាយការណ៍​មក​លោក ៗ និង​ចុះ​ទៅ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ជាក់​ជាពុំខាន ។​

​លោក​អភិបាលស្រុក​បាន​ប្រាប់​ឱ្យដឹង​ទៀត​ថា ៖ ការធ្វើ​អាជីវកម្ម​ថ្មភ្នំ​ស្ពង់​ពី​សំណាក់​ក្រុមហ៊ុន​រ៉​ត​ខ័រ​រី លោក​ទើបតែ​មក​កាន់​មុខតំណែង​ជា​អភិបាលស្រុក ពុំ​ដឹង​ស៊ីជម្រៅ​នោះទេ ប៉ុន្តែ​ការធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​បើតាម​លោក​ដឹង​គឺ​មាន​ច្បាប់ទម្លាប់់​ត្រឹមត្រូវ​ចេញ​ដោយ​ក្រសួង រ៉ែ​និង​ថាមពល​។​

​គួរបញ្ជាក់​ថា ៖ អ្វី​ជា​ការ​ព្រួយ​បា​រម្ម​ពី​សុវត្ថិភាព​នៅពេល​អ្នយយកព័ត៌មាន​យើង​ចុះ​ទៅ​សួរនាំ​និង​សម្ភាសន៍​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​គឺ​ប្រជាពលរដ្ឋ ឆ្លើយ​ហាក់បីដូចជា មាន​ការភ័យខ្លាច មិន​ចង់​ចេញមុខ​ធ្វើ​ការអធិប្បាយ​នោះ​ទេ​ពីព្រោះ​ដោយ​ខ្លាច​ពី​សុវត្ថិភាព​។

​ពាក់ព័ន្ធ​នឹង​ការភ័យខ្លាច​របស់​ប្រជាពលរដ្ឋ មិន​ហ៊ាន​ប្តឹង​រាយការណ៍​នោះ លោក​អភិបាល ស្រុក​បាន​បំភ្លឺ​ឱ្យដឹង​ដែរ​ថា គ្មានអ្វី ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ការភ័យខ្លាច​នោះទេ លោក​និង ចេញមុខ​ការពារ​ផលប្រយោជន៍ ប្រជាពលរដ្ឋ​ជានិច្ច ៕

 

2014_08_20a (3) 2014_08_20a (4)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment