0

នគរបាល​ចរាចរណ៍​ខេត្តបាត់ដំបង​ចុះ​ពង្រឹង​រិត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ បន្ទាប់ពី​កើតឡើង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ស្រុក​មោង​ប្ញ​ស្សី​ បណ្តាលឱ្យ​មនុ្ស​ស្លាប់​រងរបួស១៣នាក់

ខេត្តបាត់ដំបង ៖ នគរបាល​ការិយាល័យ​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​ន គរ​បាល​ខេត្តបាត់ដំបង គេ​មើលឃើញថា បាន​ចុះ​ពង្រឹង​រិត​បន្តឹង អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្រោម​អនុវត្ត តាម​បញ្ជា​ផ្ទាល់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​នគរ​បា​លេ​ត្ត​បាត់ដំបង ក្រោយ​កើត​នូវ​ហេតុការណ៍​គ្រោះថ្នាក់​រវាង​រថយន្ត​បែន​ដឹក​ដី បុក​និង​រថយន្ត​សាំ​យ៉ុង​ដឹក​ផ្ទុក​អ្នកដំណើរ​បណ្តាលឱ្យ​អ្នកស្លាប់​និង​រងរបួស​រហូតដល់១៣ នាក់ ក្នុងភូមិ​សាស្ត្រ​ស្រុក​មោង​ប្ញ​ស្សី ខេត្តបាត់ដំបង​កាលពី​កន្លងទៅថ្មីៗនេះ។ការចុះ​រិត​បន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ស្ថិត​គោលដៅ​ចំនួន៧កន្លែង លើ កំណាត់​ផ្លូវជាតិ​លេខ៥ និង​ផ្លូវជាតិ​លេខ៥៧ ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង ជាពិសេស​រិត​បន្តឹង​នៅ​ចំណុច​ទីតាំង​ដែល​ប្រឈម​គ្រោះថ្នាក់​ជា​ញឹកញាប់​ធ្ងន់​ជាងគេ​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​មោង​ប្ញ​ស្សី នោះ​តែម្តង។

លោក​វរសេនីយ៍ឯក សាធ គឹម​សាន្ត នាយការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត​ប្រាប់​ឱ្យដឹងថា​កិច្ចការងារ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ខេត្តបាត់ដំបង​កន្លងមក​បាន​អនុវត្ត​ជាប្រចាំ​ហើយ​ការចុះ​ត្រួតពិនិត្យ​របស់​កម្លាំង​ន​នគរបាល​ចរាចរណ៍​នៅពេលនេះ​ក្នុង គោលបំណង​ចុះ​ពង្រឹង​ច្បាប់​ចរាច​ណ៍​ផ្លូវគោក​បន្ថែមទៀត​ឱ្យបាន​ម៉ឺងម៉ាត់​ជាង​មុន ដើម្បី​ការពារ​អាយុជីវិត​បង​ប្អូន​ព្រ​ជា​ពលរដ្ឋ​ជាពិសេស​ឱ្យ​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​កែប្រែ​ឥរិយាបថ នាំគ្នា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ស៊ីជម្រៅ​ខ្លាំង​ឡើង​ក្នុង​ការចូលរួម​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ដែល​បណ្តាលឱ្យ​មនុស្ស​ស្លាប់​និង​រងរបួស​ជា​បន្ត​បន្ទាប់មក​នោះ។

លោកនាយ​ការិយាល័យ​បានបញ្ជាក់​ទៀតថា​ការចុះអនុវត្ត​ច្បាប់​ចរាចរណ៍​នៅពេលនោះ​នគរបាល​បាន​ត្រួតពិនិត្យ ផ្នែក​បាញ់​ល្បឿន​រថយន្ត​ដែល​បើកបរ​លើស​ល្បឿន​កំណត់ រថយន្ត​អត់​បំពាក់​ឧបករណ៍​គ្រប់គ្រាន់ អ្នក​បើ​ប​រថយន្ត​អត់​ពាក់​ខ្សែក្រវ៉ាត់ រថយន្ត​ដឹក​សំពីងសំពោង អ្នកបើក​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព ម៉ូតូ​អត់​បំពាក់​កញ្ចក់​មើល​ក្រោយ​ជាដើម។ជា​លទ្ធផល​ត្រួត​ពិ​ន្យិ​រកឃើញ​យានយន្ត​ល្មើសច្បាប់​សរុប១០២គ្រឿង ក្នុងនោះ​រថយន្ត៤០គ្រឿង ម៉ូតូ៦២គ្រឿង អប់រំ​អ្នកបើកបរ​ល្មើស​តិចតួច​ចំនួន២២នាក់​ស្មើ​និង២២គ្រឿង និង​ធ្វើការ​ផាកពិន័យ យានយន្ត​តាមច្បាប់​សរុប​ចំនួន៨០គ្រឿង។

សូមបញ្ជាក់ថា​កត្តា​ដែល​បង្ក​ឱ្យ​គ្រោះថ្នាក់​ចរាចរណ៍​គឺ​គេ​កត់សំគាល់​មើលឃើញថា​ភាគច្រើន​ផ្តើមឡើង​ដោយ​អ្នកបើក​យានយន្ត​គ្រប់​ប្រភេទ​បើកបរ​ល្បឿន​លឿន។ដូច​ករណី​គ្រោះថ្នាក់​រវាង​រថយន្ត​បែន​ដឹក​ដី និង​រថយន្ត​សាំ​យ៉ុង​ដឹក​ផ្ទុក​អ្នកដំណើរ​នៅ​ស្រុក​មោង​ប្ញ​ស្សី បណ្តាលឱ្យ​អ្នកស្លាប់​និង​រងរបួស១៣នាក់​នោះ​សុទ្ធតែ​បង្កឡើង​ដោយ​ល្បឿន​លឿន ប្រជែង​គ្មាន​ការប្រុងប្រយ័ត្ន។ សូម​រំលឹក​ដែរ​ថា ក្រោយពី​កើតឡើង​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​ដី​បុក​រថយន្ត​សាំ​យ៉ុង​ដឹក​ផ្ទុក​អ្នកដំណើរ​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​មោង​ប្ញ​ស្សី កាលពី​រសៀល​ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ កន្លង​ទៅនោះ​បណ្តាលឱ្យ​មនុស្ស​ស្លាប់​រងរបួស​រួចមក។

នៅ​ព្រឹក​ថ្ងៃទី៣១ ខែសីហា នេះ នៅ​ជំ​នុ​ច​កើតហេតុ មាន​រៀបចំ​ពិធី​សាសនា និមន្ត​ព្រះសង្ឃ៣០អង្គ និង សមត្ថកិច្ច មន្ត្រីរាជការ ប្រជាពលរដ្ឋ​ជាង២០០នាក់ ធ្វើ​ពិធីសូត្រមន្ត​ប​ង្ស​កូ​ល រាប់បាត្រ ឧទ​ន្ទិ​ស​វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ​បាត់បង់​ជីវិត និង​សូត្រមន្ត​ដេញ​ឩ​ប​ទ្រ​ព​ចង្រៃ ដែលជា​អពមង្គល ចាក​ឆ្ងាយ​ផុត និង​សុំ​សេចក្តីសុខ​សេចក្តីចំរើន​ដល់​ជនរួមជាតិ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ជួបតែ​សុវត្ថិភាព​គ្រប់ពេលវេលា៕

14164153_1747311548866696_1358857005_o 14171803_1747311732200011_518455127_n 14182147_1747311618866689_399428891_n 14182574_1747311665533351_1486923322_n 14203434_1747311688866682_1232244722_o 14218467_1747311715533346_458814562_n

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!