ខេត្តបាត់ដំបង ៖ អនុវត្តតាមមតិណែនាំរបស់ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការអនុញ្ញាតិពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅយប់ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៦ លោកវរសេនីយ៍ឯក កុយ ហៀង ស្នងការរងទទួលផែនប្រឆាំងបទល្មើស និងលោកវរសេនីយ៍ឯក ម៉ៅ រង្ស៊ី នាយការិយាល័យនគរ បាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំង និងប្រើប្រាស់វិធានការជំនាញរបស់នគរបាលតាមរយៈប្រជាពលរដ្ឋល្អ បានផ្តល់ពត៌មានអំពីករណីបទល្មើសជួញដូរ និងដឹកជញ្ជូនសត្វព្រៃមួយករណី ដែលឈ្មួញទុច្ចរិតកំពុងលួចលាក់ដឹកជញ្ជូនក្នុងទិសដៅពីខេត្ត បន្ទាយមានជ័យឆ្ពោះទៅកាន់រាជធានីភ្នំពេញ ។ ឆ្លងតាមរយៈកិច្ចប្រតិបត្តិការក្នុងរាត្រីថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៦ ក្នុងទឹកដីខេត្តបាត់ដំបងតនេះ សត្វព្រៃចំនួន ០២ ប្រភេទត្រូវបាននគរបាលយើងធ្វើការរិបអូសបានដែលក្នុងនោះមាន៖
១-សត្វអណ្តើករស់ចំនួន ២០៧ គីឡូក្រាម ( ពីររយប្រាំពីរគីឡូក្រាម)
២-សត្វពស់រស់ចំនួន ១៦ គីឡូក្រាម ( ដប់ប្រាំមួយគីឡូក្រាម )
សូមជំរាបជូនថាជនសង្ស័យដែលជាម្ចាស់ ( សត្វអណ្តើក និងសត្វពស់ )ទាំងនេះ បានគេចខ្លួនបាត់ក្នុងពេលដែលសម្ថកិច្ចធ្វើប្រតិ បត្តិការ ដែលបច្ចុប្បន្ននគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវកំណត់ឲ្យបាននូវអត្តសញ្ញាណជនសង្ស័យដើម្បីយកមកទទួល ខុសត្រូវចំពោះមុខច្បាប់ ។ នៅព្រឹកថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៦ នេះ ដោយបានការឯកភាពពីលោក នួន សាន ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការបានប្រគល់ ( សត្វអណ្តើក និងសត្វពស់ ) ទាំងនេះ ជូនទៅជំនាញរដ្ឋបាលជលផល ដើម្បីចាត់ចែងយកទៅប្រលែងនៅបឹងធម្មជាតិ ។ ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមកោតសរសើរចំពោះទឹកចិត្តនៃការចូលរួមសហការណ៍ពីប្រជាពលរដ្ឋ និងសមត្ថកិច្ចពាក់ព័ន្ឋ ទាំងអស់ជាពិសេសលោកព្រះរាអាជ្ញាអមសាលាដំបូងខេត្តបាតលដំបង៕
0
បង្ក្រាបបទល្មើសជួញដូរ និងដឹកជញ្ជូនសត្វព្រៃ រឹបអូសបានសត្វអណ្តើកនិងពស់ ជាង២០០គីឡូ
Filed in: ព័ត៌មានជាតិ