0

ក្រឡាប់​រថយន្ត​ដឹក​ហ្គាស់​ផ្ឋុះ​ឆេះ​រថយន្ត៣គ្រឿង​ទៀត​បើក​ពីក្រោយ​ទប់​ប្រាំង​មិន​ជាប់​និង​របួស​មនុស្ស​ម្នាក់

ប្រទេស​ថៃ៖ ក្រឡាប់​រថយន្ត​ដឹ​កុង​ហ្គាស់​ដើរ​ចែកចាយ​ពេល​បើកបរ​លឿន​នៅ​ចំណុច​ផ្លូវ​កោង​បណ្តាល​ឲ្យ​ផ្ឋុះ​ឆេះ​រថយន្ត៣គ្រឿង​ទៀត​បើក​ពីក្រោយ​ទប់​ប្រាំង​មិន​ជាប់​និង​របួស​មនុស្ស​ម្នាក់។ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង០០នាទី  ថ្ងៃទី៣០  ខែសីហា​ឆ្នាំ២០១៦  នៅលើ​កំណាត់​ផ្លូវ ថៃរ​រ៉ាត់  ខាងមុខ​ច្រកចូល​ផ្សារ វង់សៈ​កន នាទី​ក្រុង​បាងកក​ប្រទេស​ថៃ  ជិត​សាលារៀន​អន្តរជាតិ​ឃូ​ខុ​ត ។

តាម​របាយការណ៍​ពី​ទីនោះ​បានអោយដឹងថា  នៅ​មុនពេល​កើតហេតុ​គឺមាន​រថយន្ត​កូ​រេ ប្រភេទ​កង់៦ មួយគ្រឿង​បាន​ដឹក​ធុង​ហ្គាស់​ពេញ​ដើម្បី​ដើរ​ចែកចាយ​តាម​អាហា​រដ្ឋា​ន​និង​ភោជនីយដ្ឋាន  ។

ដោយសារតែ​ល្បឿន​លឿន​ផង  ហើយ​ផ្លូវ​មាន​លក្ខណៈ​កោង​ផង​ធ្វើអោយ​រថយន្ត​នោះ​ក្រឡាប់​នៅ​កណ្តាលផ្លូវ​តែម្តង  ដោយបាន​ធ្វើអោយ​ធុង​ហ្គាស់​ទាំងអស់​ដែល​នៅលើ​រថយន្ត  បាន​ធ្លា​ក់រមៀល​ពេញ​ផ្លូវ ចៃដន្យ​គឺមាន​រថយន្ត​មកពី​ក្រោយ​បាន​បុក​ទៅលើ​ធុង​ហ្គាស់​នោះ  ធ្វើអោយ​ផ្ទុះ​តែម្តង​ព្រមទាំង​មាន​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ  ដោយបាន​ឆាបឆេះ​ទៅលើ​រថយន្ត​ដទៃទៀត​អស់​ចំនួន៤គ្រឿ​ងុ​ហើយ​ក៏បាន​បង្កអោយមាន​មនុស្ស​ម្នាក់​រងរបួស​ផងដែរ ដែលជា​អ្នកបើករថយន្ត​ដឹក​ហ្គាស់​នោះ​តែម្តង ។

នៅវេលា​ម៉ោង១១  នា​ថ្ងៃ​ដដែល  ទើប​គេ​ស​ង្គេ​ត​ឃើញ​មាន​ក្រុម​ពន្លត់អគ្គីភ័យ​បាន​ចុះទៅ​ដល់  ដោយបាន​ទប់ស្កាត់​មិនអោយ​ភ្លើង​នេះ​រាលដាល​ទៅ​កន្លែង​ផ្សេងទៀត​គឺ​បាន​ទប់ស្កាត់​រលត់​ទាំងស្រុង  បន្ទាប់ពី​មានការ​កកស្ទះ​ចរាចរណ៍​អស់​រយៈពេល​មួយ​ម៉ោង​ពេញ ៕

cd7c6df4-0232-483c-b85e-58b38dbec94e 15a79c9f-de21-46bb-ac82-773d5694ab51 95badd5d-b33d-47e1-89a9-013532e02b10 f54521df-3ab1-449d-b8af-a9de199c514b

Filed in: គ្រោះថ្នាក់ចរាចរណ៍, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!