ខេត្តបាត់ដំបងៈ អគារឈើមួយខ្នង ប្រក់ស័ង្កសី ដែលជាអតីតសាលានយោបាយចាស់ សម្រាប់ រៀបចំពិធីផ្សេងៗរបស់អាជ្ញាធរស្រុកសង្កែ ត្រូវបានអគ្គីភ័យលេបត្របាក់អស់ទាំងស្រុងដោយសារផ្ទុះស្សេខ្សែភ្លើង។ ក្នុងនោះមានកម្លាំងសមត្ថកិច្ចចម្រុះនិងក្រុម បង្ការ បង្ក្រាប បានអន្តរាគមន៍ សហការ ជួយពន្លត់អគ្គីភ័យផងដែរ។
ទីតាំងឆេះស្ថិតក្នុង ក្រុមទី១៤ ភូមិ អន្លង់វិល ឃុំ អន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ហេតុការកើតឡើង កាលពីម៉ោងប្រហែល ១និង៣០នាទី រំលងអាធ្រាតថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៦ រហូតមកដល់ម៉ោង៤និង៣០នាទីទៀបភ្លឺទើបរលត់ទាំងស្រុង។អគារសាលានយោបាយសាងសង់ អំពីឈើ ប្រក់ស័ង្កសី ដោយមានទំហំ ១៣ ម៉ែត្រ គុណ ៣៧ ម៉ែត្រ ស្ថិតនៅក្បែរបង វត្តកោះកែវ ( វត្តអន្លង់វិល ) ស្ថិតក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
នគរបាលអគ្គីភ័យបានឲ្យដឹងថាដោយការឆេះននៅពេលយប់ជ្រៅសមត្ថកិច្ចនិងប្រជាពលរដ្ឋដេកលក់អស់ ទើបពួកគាត់ហៅរថយន្មកពន្លត់អគ្គីភ័យមានការយឺតយ៉ាវ ប៉ុន្តែសមត្ថកិច្ចជំនាញបានប្រឹងអស់កម្លាំងកាយចិត្តនាំរថយន្ត ចំនួន៤គ្រឿងដឹកទឹកជួយពន្លត់មិនឲ្យឆេះរាលដាលដល់អគារដ្ឋបាលផ្សេងៗ និងផ្ឋះប្រជាពលរដ្ឋជិតខាង។