0

កូន​តិ​រិ​ច្ឆា​ន​ស្រវឹងស្រា​ យក​ញញួរ​វាយ​ឪពុក​បង្កើត​ស្លាប់

ខេត្តបាត់ដំបង៖ កូន​តិ​រិ​ច្ឆា​ន​ស្រវឹងស្រា​រករឿង​យក​ញញួរ​វាយ​ឪពុក​បង្កើត​ស្លាប់ កាល​ម៉ោង​ប្រហែល16.00 នាទីនៅ​ថ្ងៃទី30.08.2016នៅ​ចំណុច​ក្រុម5ភូមិ អន្លង់​តា​ម៉ី ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង មាន​ករណី​ឃាតកម្ម ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ស៊ើ​ត ស៊ីន ភេទ​ប្រុស អាយុ35ឆ្នាំ រស់នៅ​ក្រុម5 ភូមិ​អន្លង់​តា​ម៉ី ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង បាន​ប្រើប្រាស់ ញញួរ​វាយ​ទៅលើ ឪពុក​បង្កើត​របស់ខ្លួន ឈ្មោះ ដែង ស៊ើ​ត អាយុ  75ឆ្នាំ បណ្តាល​ឲ្យ​ស្លាប់ភ្លាមៗនៅ​កន្លែងកើតហេតុ ។

មូលហេតុ​ដោយ​ជននេះ ជា​មនុស្ស​ស្រវឹងខួប ស្ទើរ​គ្មាន​ស្មារតី​ជាម​នុស្ស  ហើយ​តែង​រករឿង​ឪពុក​រាល់ថ្ងៃ​ដើម្បី​បាន​លុយ​ទិញ​ស្រា​ផឹក  គ្រួសារ​គាត់​គឺមាន​តែ​ពីរ​នាក់​ឪពុក និង​កូន​ប៉ុណ្ណោះ ក្រោយ​កើតហេតុ​កំលាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់។

073a373f-4f28-4b4e-83d6-f1dea2b88654 9eb867ba-e6f5-483a-94d0-df5273bc1429 385a29b0-fc90-4740-8457-1784bc4fbb88 1003fba2-4ad5-4d3e-88e4-4f1e84e56170 e65713f2-82b5-4623-81fe-839b52d7329d

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!