បាត់ដំបង ៖ ប្រជាពលរដ្ឋ ចំនួន ១៣៥ នាក់ មកពីឃុំបឹងប្រាំឃុំអំពិល៥ដើម ស្រុកបវេលថាអជ្ញាធរ និងសមត្ថកិច្ចស្រុកគាបសង្កត់ជិះជាន់ វាយធ្វើបាបដុតផ្ទះរកកន្លែងដេកមិនបាន ដូច្នេះឡើងមកខេត្តសុំអោយ លោកអភិបាលខេត្ត ជួយអន្តរាគមន៍កាលព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ ក្រោមដើមពោធិ៍សួននាគបាញ់ទឹក ក្រុងខេត្តបាត់ដំបង ។
លោក ជ័យ វាសនា តំណាងប្រជាពលរដ្ឋបានអោយដឹងថា ឈ្មោះ ឈា នី មេឃុំបឹងប្រាំ (ឃុំបង្កើតថ្មី) បានញុះញុងប្រជាពលរដ្ឋជា២ក្រុម គឺនាំប្រជាជនផ្សេងដេញពួកគាត់ប្រជាជនដណ្តើម យកដីធ្វើអោយពួកគាត់រស់ទាំងវេទនា ។ មេឃុំបានវាយធ្វើបាបឈ្មោះ លឿត ឡាង អោយរបួសនិងចាប់ប្តីនាងដាក់គុក មិនតែប៉ុណ្ណោះ បាននាំកម្លាំងដុតផ្ទះប្រជាពលរដ្ឋមិនអោយនៅ ។ ចំពោះតំណាងប្រជាពលរដ្ឋចំនួន ៩ នាក់ ត្រូវគេចាប់ដាក់គុក២នាក់មានឈ្មោះជាជួង(មានប្រពន្ធឈ្មោះឈានឆៃ យ៉ា) និងឈ្មោះ ចាន់ ថន (មានប្រពន្ធឈ្មោះ លឿត ឡាង) កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤រឿងតវ៉ា ជម្លោះដីធ្លី នៅទីនោះ ហើយពួកមេឃុំគេកំពុងតាមចាប់ខ្លួនក្រុមតំណាងប្រជាពលរដ្ឋ៧នាក់ជា បន្តទៀត ។
ប្រជាពលរដ្ឋមកនេះ គឺតវ៉ាសុំឲ្យតុលាការ ដោះលែង តំណាងរបស់ពួកគាត់ ចំនួន២នាក់ និងសុំអោយលោកអភិបាលលខេត្ត ជួយដោះស្រាយបញ្ហាដីធ្លី ដែលពួកមេឃុំនាំគ្នាដណ្តើមយក ព្រោះដីទាំងនេះប្រជាជនស្នាក់អាស្រ័យជាច្រើនឆ្នាំមកហើយ ។ ដីទាំងនេះជារបបកាលសម័យសមារណកម្ម ដែលទទួលស្គាល់ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។
សមត្ថកិច្ចបានអោយតំណាង ប្រជាពលរដ្ឋ ចំនួន ៤ នាក់ ឈ្មោះ ឆាន់ មុនី ឈ្មោះ បូក សំបូរ ឈ្មោះ អ៊ុល យ៉ាន់ ឈ្មោះ រឿន រ៉ន ចូលជួប លោកអភិបាលខេត្ត ដើម្បីរកដំណោះស្រាយ ។
ក្រុមយ តំណាង ប្រជាពលរដ្ឋ ចំនួន ៤ នាក់ បានចេញពីសាលាខេត្តមកវិញថា លោក ច័ន្ទ សុផល អភិបាលខេត្តបានសន្យា ៣ ថ្ងៃទៀត បង្កើតគណកម្មការចុះត្រួតពិនិត្យនៅកន្លែងដីកើតហេតុ រីឯតំណាងប្រជាពលរដ្ឋ ២ នាក់ជាប់ឃុំខ្លួនអោយតំណាងទាក់ទងខាងសិទ្ធមនុស្ស ជួយធ្វើឯកសារបំពេញបែបបទទៅអោយលោក ៕