ខេត្តកណ្ដាល ៖ លោកឧត្តមសេនីយ៍ត្រី ឡុង សាវុធ មេបញ្ជាការរងកងពលតូចដឹកជញ្ជូនលេខ៩០ ខ្យល់គស្លាប់ នៅម៉ោង៣៖៤៥នាទីទាបភ្លឺ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ នៅទីបញ្ជាការដ្ឋាន ស្ថិតក្នុងស្រុកអង្គស្នូល ខេត្តកណ្ដាល។
បើតាមសាក្សីឈ្មោះ ឃួន ឈឿន បានឲ្យដឹងថា នៅរសៀលម្សិលមិញនេះ ជនរងគ្រោះបានអង្គុយនៅសាឡុង ខាងមុខទីបញ្ជាការ ហើយនិយាយថា «ឈឺគ្រាប់ភ្នែក» មិនបានទៅហូបបាយទេ ក៏ចូលទៅសម្រាក ក្នុងបន្ទប់លុះដល់ម៉ោងខាងលើ ខ្លួនបានក្រោកមកបន្ទប់ទឹក ស្រាប់តែប្រទះឃើញសពស្លាប់ផ្ងាកក្រោយ លើសួនច្បារ ខាងមុខទីបញ្ជាការស្លាប់បាត់ទៅហើយ ដោយមានក្រមា និងស្លៀកខោខ្លីជាប់នឹងខ្លួន។
លោក ឡុង សុផាន់ណា ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ បានបំភ្លឺថាឪពុករបស់ខ្លួនមានជម្ងឺប្រចាំកាយ គឺលើសឈាមជាយូរឆ្នាំមកហើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យសាកសព ហើយបានបញ្ជាក់ថា សពជនរងគ្រោះសា្លប់ដោយសារខ្យល់គ។ បច្ចុប្បន្នសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន ក្នុងខណ្ឌឬស្សីកែវ៕
0
លោកឧត្តមសេនីយ៍ត្រី ឡុង សាវុធ មេបញ្ជាការរងកងពលតូចលេខ៩០ ខ្យល់គស្លាប់នៅក្នុងបញ្ជាការដ្ឋាន
Filed in: ព័ត៌មានជាតិ