ខេត្តបាត់ដំបង៖ រថយន្តបែនដឹកដីបើកពីស្រុកមោងឬស្សីមកបាត់ដំបង(ពីកើតទៅលិច)វ៉ារថយន្តស្របទិសគ្នាបានជ្រុលចង្កូតបុករថយន្តបើកបញ្ច្រាស់ទិសគ្នាពីបាត់ដំបងទៅភ្នំពេញ(ពីលិចទៅកើត)របស់ក្រុមឡានvip ក្រុមហ៊ុន Angkor Express បណ្តាលឲ្យស្លាប់ ៩នាក់ ក្នុងនោះស្រី៥នាក់ និងរបួសធ្ងន់៤នាក់ សមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តសង្គ្រោះបន្ទាន់។ ហេតុការនេះកើតឡើងនៅវេលាម៉ោង៣និង៣០នាទី ចំនុចភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
ចំពោះអត្តសញ្ញាណអ្នកស្លាប់និងរបួសមិនទាន់ដឹងនៅឡើយ។សមត្ថកិច្ចនគរបាលស្រុកមោងឫស្សី ឲ្យដឹងថាមានគ្រោះថ្នាក់រថយន្តបែនដឹកដីបានបុកជាមួយរថយន្តសាំយ៉ុង ក្រុមហ៊ុន Angkor Express ផ្លាកលេខភ្នំពេញW1349បណ្តាលឲ្យធ្លាក់លើផ្លូវជាតិនិងបណ្តាលឲ្យស្លាប់មនុស្ស៩នាក់ស្រី៥នាក់និងរបួសធ្ងន់៤នាក់ក្នុងនោះស្រី៣នាក់អ្នកបើកបររថយន្តទាំងសងខាងស្លាប់ទាំងអស។
ក្រោយពីកើតហេតុស្រាវជ្រាវរកសាច់ញតិសពដើម្បីប្រគល់ឲ្យទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តទាំង២គ្រឿងបានយកទៅទុកនៅស្នងការរដ្ឋាននគរបាលខេត្តបាតើដំបងរងចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់។