ខេត្តសៀមរាប៖ ផឹកស្រារាល់ថ្ងៃ ស្រាប់តែបាត់ ពីផ្ទះប្រពន្ធ និងកូនខំដើររក ឃើញតែ ស្បែកជើង និងអាវនៅ មាត់ស្រះទឹក ក្បែរផ្ទះ របស់ខ្លួន ទើបមានការ ភ្ញាក់ផ្អើល។
មន្ត្រីនគរបាល បានឲ្យដឹងថា ហេតុការណ៍ បាត់ខ្លួននៅ ពីល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ដោយប្រពន្ធ ជនរងគ្រោះថា បានចេញ ទៅលេងផ្ទះបងប្អូន ដោយមិនបានតាមរក លុះដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ក៏មិនឃើញមកផ្ទះ ហើយបាន នាំកូនដើររក ដោយទៅសួរផ្ទះបងប្អូន តែពួកគាត់ថា អត់ឃើញមកទេ។ បន្ទាប់មកកូនបានដើរទៅខាងត្បូងផ្ទះ ចម្ងាយប្រហែល៣០ម៉ែត្រ ហើយប្រទះឃើញ ស្បែកជើង និងអាវយឺត ក៍បាននាំគ្នាចុះរាវ ក៏ប្រទះឃើញ សាកសព។
នគរបាល មូលដ្ឋាន ក្រោយធ្វើការ ពិនិត្យសាកសព ឃើញថា ជនរងគ្រោះពិត ជាបានស្លាប់ ដោយសារ លង់ទឹកពិតមែន មិនពាក់ព័ន្ធ ជាករណីឃាតកម្មនោះទេ។ យោយតាម ប្រពន្ធជនរងគ្រោះ បានប្រាប់ សមត្ថកិច្ចថា ប្តីគាត់តែងតែផឹក ស្រាជាប្រចាំ។
លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរ បាលស្រុកពួកបាន ឲ្យនឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យ៉ៃ ហ៊ីង ភេទប្រុស អាយុ៣៧ ឆ្នាំមុខរបរធ្វើស្រែ រស់នៅក្នុង ភូមិព្រៃដង្ហើម ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។
0
ផឹកស្រារាល់ ថ្ងៃបាត់ពីផ្ទះ ប្រពន្ធកូនដើរ រកស្រាប់តែ ឃើញស្បែកជើង និងអាវនៅ មាត់ស្រះ ទើបភ្ញាក់ផ្អើល
Filed in: ព័ត៌មានជាតិ