0

ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន​

ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន​

ប៉ៃលិន ៖ លោក សុខ សា​ធី​ម បច្ចុប្បន្ន​ជា​អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន ត្រូវបាន​ប្រកាស តែងតាំង ជា​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន ជំនួស​លោក ចាន់ សុគន្ធ ដែល​ត្រូវបាន​ចូល​និវត្ត​ន៏ ។​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ ២០១៤ នៅ​សាលប្រជុំ​សាលាខេត្ត​ប៉ៃលិន ស្ថិតក្រោម​អធិបតីភាព​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក អ៊ី ឈាន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន​លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន ដោយ​មាន​ការចូលរួម​ពី លោកស្រី​អភិបាលរង​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត​គណៈប្រតិភូ​អប​ដំណើ និង​មន្ត្រី​រាជ​ជុំវិញ​ខេត្ត​ជាច្រើន​នាក់​ផង​ដែរ ។​

​យោង​ប្រកាស​ លេខ ០៤១ ព​ណ​.​បក​.​ប្រក ចុះ​ថ្ងៃ​ទី ២១ ខែ​មករា​ឆ្នាំ​ណ​២០១៤ របស់​ក្រសួង​ពាណិជ្ជកម្ម​សម្រេច​តែងតាំង​លោក សុខ សា​ធី​ម បច្ចុប្បន្ន ជា​អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន ទៅជា​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន​ជំនួស​លោក ចាន់ សុគន្ធ ដែល​បាន​ចូលនិវត្តន៍ ។​

​លោក សុខ សា​ធី​ម ដែល​ត្រូវបាន​ប្រកាស​តែងតាំង​ជា​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន បាន​ប្តេជ្ញា គោរព និង​អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់ និង​ខ្ជាប់ខ្ជួន តាម​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ រួមចំណែក​អនុវត្ត​ឲ្យបាន​សកម្ម​ខ្លាំងក្លា​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ ដំណាកកាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​លើក​កំពស់​ជីវភាព​រស់នៅរ​បស់​ប្រជាពលរដ្ឋ និង សេដ្ឋកិច្ចសង្គម រក្សា​សាមគ្គី ឯកភាព​ផ្ទៃក្នុង ពង្រឹង​កិច្ចសហការ​ល្អ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់ ថ្នាក់ និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ឲ្យបាន​ល្អ ដើម្បីឲ្យ​ការអនុវត្ត​ការងារ​មាន​ប្រសិទ្ធភា​ព គុណភាព និង​ទទួលបាន​ជោគជ័យ ។​

​លោក អ៊ី ឈាន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសា​ន៏​ថា​ទោះបីជា​លោក ចាន់ សុគន្ធ ត្រូវបាន​ចូល​និវត្ត​ន៏​ក៏ដោយ​តែ​លទ្ធ​ការងារ​ដែល​ធ្វើ​កន្លងមក​គឺ​ សម្រេចបាន​យ៉ាង​ល្អ ។ ដើម្បីឲ្យ​ការងារ​កាន់តែ​ល្អ​ថែម​ទៀត​នោះ លោក សុខ សា​ធី​ម ដែល​ត្រូវបាន​ប្រកាស​តែងតាំង​ជា​ប្រធាន​មន្ទីរ ត្រូវ​ខិតខំ​សិក្សា​រៀនសូត្រ​ពី​របៀបរបប​ក្នុង​ការបំពេញ​ការងារ ដើម្បីឲ្យ​ទទួលបានល​ទ្ធ​ផល​ល្អ​ក្នុង​ការបំពេញ​ការងារ​ត្រូវ​រក្សា​ សាមគ្គីភាព​ផ្ទៃក្នុង ស្មោះត្រង់​ជាមួយ​ជាតិ​មាតុភូមិ ។​

​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ផ្តាំផ្ញើរ ដល់​លោក​ប្រធាន​មន្ទីរ ដែល​បាន​ប្រកាស​តែងតាំង​ថ្មី​ត្រូវ​ខិតខំ​អនុវត្ត​បំពេញ​ការងារ​ឲ្យបាន​ល្អ ហើយ​ត្រូវមាន​ទំនាក់ទំនង​ល្អ ជាមួយ​អាជ្ញារ​ដែន​គ្រប់​លំដាបថ្នាក់ និង​មន្ទីរ អង្គភាព​ជំនាញ​ក្នុង​ខេត្ត ជាពិសេស​នោះ គឺ​ត្រូវ​ចេះ​សាមគ្គី​គ្នា ដើម្បីឲ្យ​ការអនុវត្ត​ការងារ​ទទួលបាន​ភាពជោគជ័​យ​។​

​ក្នុង​ពិធី​ នោះដែរ លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​ផ្តល់​ថវិកា​ចំនួន ២០០០ ដុល្លារ​អាមេរិក​ដល់​ម​ន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន និង​បាន​ផ្តល់​ថវិកា​ចំនួន ៥០០ ដុល្លារ​អាមេរិក ដល់​លោក​ចាន់ សុគន្ធ ដែល​ចូល​និវត្តន៍ ដើម្បី​ជា​ការថ្លែងអំណរគុណ ចំពោះ​ការខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​ទទួលបាន​លទ្ធផល​ល្អ ៕
​សំ កូ​លីន​

 

2014_08_19a (1) 2014_08_19a

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment