0

រថយន្ត​MONTEROបើក​បុក​មូ​៉​តូ បណ្តាលអោយ​មនុស្ស២នាក់ ​ស្លាប់​ភ្លាម​នៅ​កន្លែង

ភ្នំពេញ ៖ យ៉ាងហោចណាស់​ក៏មាន​យុវជន២នាក់​បាន ស្លាប់ភ្លាមៗនៅ​កន្លែងកើតហេតុ ខ​ណះ​ពួកគេ​កំពុង​ជិះ​ម៉ូតូ​ហើយ​ត្រូវ​រថយន្ត​Montero បើក​វ៉ា​ជែង​រថយន្ត លឿន​ជ្រុល​ទៅបុក​ពីមុខ​ពេញទំហឹង។
ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង២និង៤០នាទី​រសៀល​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ៣ ត្រង់ចំណុច​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែ​ប​ជ័យ ។

តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ រថយន្ត​ម៉ាក Montero ពណ៌​ស្លែ ពាក់​ស្ល​សក​លេខ ភ្នំពេញ 2N-2649 ជិះ​គ្នា៤នាក់​ប្តី​ប្រពន្ធ​កូន២នាក់ អ្នកបើកបរ​ជា​ជនជាតិ​បរទេស បើក​ពី​ត្បូង​ទៅ​ជើង ល្បឿន​លឿន លុះដល់​ចំណុចកើតហេតុ​ក៏បាន វ៉ា​ជែង​រថយន្ត​ខាងមុខ​មួយគ្រឿង​ទៀតហើយ​រេ​ចង្កូត​ទៅបុក​មូ​៉​តូ​ម៉ាក​ហុងដា​សេ១២៥ សេរី២០១៥ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DD-3096 ជិះ​ដោយ​យុវជន២នាក់​ក្នុងទិសដៅ​ច្រាស់ទិស​គ្នា បណ្តាល​ឲ្យ​បោក​ខ្ទប់​និង​រថយន្ត​ស្លាប់​ទាំង២នាក់​នៅ​កន្លែង យ៉ាង​អា​ណោ​ធ​អាធ័ម។ បន្ទាប់ពី​បង្ក​រួច​តៃកុង​រថយន្ត​បង្ក​បាន​ចុះ​គេចខ្លួនបាត់​ដោយ​បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ។

ក្រោយ​កើតហេតុ​សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ដឹក​យកទៅ​តំកល់ទុក​នៅ​វត្ត​សំបួរមាស ចំណែក​រថយន្ត​បង្ក​និង​មូ​៉​តូ​ត្រូវបាន យកទៅ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី៕

14100467_544014425783652_4292280972996935975_n 14051782_544014452450316_2945265315262032814_n 14064118_544014435783651_2222202191082065136_n 14184554_544014469116981_2434303126039732733_n

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!