0

បុរស​ល្មោភកាម​ឥត​អៀនខ្មាស់​ចាប់​ក្មេងស្រី​អាយុ៧ឆ្នាំ​រំលោភ​បានសម្រេច នៅ​ស្រុក​អូ​រយ៉ា​ដាវ

ខេត្តរតនគិរី៖ បុរស​ម្នាក់​មាន​ចរិត អន់​ជាង​សត្វ​តិរច្ឆាន​ទៅទៀត​បាន​ចាប់ រំលោភ​ក្មេងស្រី​អាយុ៧ឆ្នាំ​រហូត​បានសម្រេច។
មន្ត្រីនគរបាល​ស្រុក​អូ​រយ៉ា​ដាវ​បាន​បញ្ជាក់ថា ជនសង្ស័យ​ដែល​បាន​រត់គេចខ្លួន​មានឈ្មោះ ហ៊ុន ហួរ អាយុ៣០ឆ្នាំ ជា​ជនជាតិខ្មែរ ស្នាក់នៅ​កន្លែងកើតហេតុ ខាងលើ និង​មានស្រុក កំណើត​នៅ​ភូមិ ទួលសំបូរ ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្តកំពង់ចាម ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ អាយុ៧ឆ្នាំ ជា​ជនជាតិដើម​ភាគតិច រស់នៅ​កន្លែងកើតហេតុ​ខាងលើ។
ប្រភព​បាន​បន្តទៀតថា ជនសង្ស័យ​បានធ្វើ​សកម្មភាព ចាប់រំលោភ​សេព​សន្ធ​វៈ​ក្មេងស្រី​រងគ្រោះ កាលពី​វេលា​ម៉ោង១០ព្រឹក ថ្ងៃទី២០ ខែ សីហា ឆ្នាំ២០១៦នេះ ខណៈដែល​ក្មេងស្រី នៅផ្ទះ​ម្នាក់ឯង។ ពេលនោះ​ជនសង្ស័យ បាន​ហៅ​ក្មេងស្រី​រងគ្រោះ​ទៅ​មើល ទូរទស្សន៍​នៅផ្ទះ​របស់ខ្លួន​នាង​ក៏​យល់ ព្រមទៅ​ជាមួយ គ្រានោះ​ជនសង្ស័យ​ធ្វើ សកម្មភាព​រំលោភ​ក្មេងស្រី​រហូត​បានសម្រេច ហើយ​បាន​គំរាម​សម្លាប់​ក្មេងស្រី​រងគ្រោះ ប្រសិនបើ​ហ៊ាន​ប្រាប់​ឪពុកម្តាយ។
ប្រភព​បាន​បន្ថែមថា ក្រោយពេល​កើតហេតុ ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​មាន ការសង្ស័យ​ចំពោះ​កូនស្រី ដែលមាន សភាព​ខុសប្លែក​ពី​ធម្មតា​ហើយក៏​សួរ​កូន ស្រី(ក្មេងស្រី​រងគ្រោះ) ពេលនោះ​កូនស្រី បាន​ប្រាប់​ឪពុកម្តាយ​ពី​ការពិត​ដែល​ជនសង្ស័យ​បានធ្វើ​មកលើ​រូបនាង។ បន្ទាប់មក​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​ទៅ ប្តឹង​លោក​នាយរង​ប៉ុស្តិ៍​សោម​ធំ ដើម្បី​ឲ្យ​ជួយ​តាម​ចាប់ខ្លួន​ជនសង្ស័យ។
បច្ចុប្បន្ន​សមត្ថកិច្ច​នគ​របាល​ស្រុក​អូ​រយ៉ា​ដាវ​កំពុង​តាម​ចាប់ខ្លួន​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់៕

14183711_543923999126028_1881535201010068212_n

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!