0

​ឃាត់ខ្លួន​ជនសង្ស័យ​១៦នាក់​ ពាក់ព័ន្ធករណីគ្រឿងញៀន បញ្ជូនទៅ​តុលាការ​

​ឃាត់ខ្លួន​ជនសង្ស័យ​១៦នាក់​ ពាក់ព័ន្ធករណីគ្រឿងញៀន បញ្ជូនទៅ​តុលាការ​

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ នគរបាល​ ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឃាត់ខ្លួន ​ជនសង្ស័យ១៦នាក់ និង​វត្ថុតាង​ទៅ​តុលាការ​ក្នុងនោះ៧នាក់​ទៅ​មណ្ឌល​កែ​ប្រ ដោយ​ជាប់​ពាក់ព័ន្ធ​រក្សាទុក​ដឹកជញ្ជូន​និងប្រើប្រាស់​នៅ​សារ​ធា​តយ​ញៀន​ដោយខុសច្បាប់។
ហេតុការណ៍​ចុះបង្ក្រាប​ករណី​គ្រឿងញៀន​ខាងលើ​បាន​ធ្វើឡើង​រយៈពេល៣ថ្ងៃ​គឺ ថ្ងៃទី២៥ ២៦ ២៧ ខែសីហា​ឆ្នាំ២០១៦ ស្ថិតនៅក្នុង​ក្រុង​សៀមរាប ខណៈ​ពួកគេ​កំពុង​ចែកចាយ​តាម​បន្ទប់​ជួល និង​នៅតាម​ដងផ្លូវ​សាធារណៈ។
លោក វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ប្រាប់​ឱ្យដឹងថា បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ច្បាស់​រួចមក កម្លាំង​ការិយាល័យ​ជំនាញ បាន​ចុះបង្ក្រាប​ករណី​រក្សាទុក​ដឹកជញ្ជូន​និងជួញដូរ​ដោយខុសច្បាប់នូវ​សារធាតុញៀន និង​បានធ្វើការ​ឃាត់ខ្លួន​បាន​ក្រុម​ជនសង្ស័យ​បន្តបន្ទាប់​ចំនួន ១៦នាក់ រួច​បញ្ជូនមក​កាន់កា​រិ​យា​ល័យ​ជំនាញ ដើម្បី​ធ្វើការ​សួរនាំ។លោក​បាន​បន្តទៀតថា ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ចំនួន១៦នាក់ ព្រមទាំង​ដកហូត​បាន​វត្ថុតាង​រួមមាន៖ម្សៅ​គ្រើម (ម៉ា​ទឹកកក)ចំនួន១៦កញ្ចប់ ស្មើ​ទម្ងន់ ៣,៧ក្រាម,ទូរ​សព្ទ័៧គ្រឿង,និង​សម្ភា​រៈវេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ ចំនួន​ចំនួន៧នាក់​ក្នុងចំណោម ១៦នាក់ បញ្ជូនទៅ​មណ្ឌល​កែប្រែ​ចំណែក​ជនសង្ស័យ ចំនួន៩នាក់ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់៕ដោយ សហការី

14079576_543909492460812_6787100300481006170_n

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!