0

នគរបាល​ព្រហ្មទណ្ឌ​ចាប់ខ្លួន​អ​តី​តៈ​គណៈកម្មការ​វត្តភ្នំ​រាម តាម​អំណាច សាលដីការ​តុលាការ​កំពូល ពាក់​ពន្ធ​សំណង​រដ្ឋប្បវេណី​ទឹកប្រាក់៥០លាន​រៀល

នគរបាល​ព្រហ្មទណ្ឌ​ចាប់ខ្លួន​អ​តី​តៈ​គណៈកម្មការ​វត្តភ្នំ​រាម តាម​អំណាច  សាលដីការ​តុលាការ​កំពូល ពាក់​ពន្ធ​សំណង​រដ្ឋប្បវេណី​ទឹកប្រាក់៥០លាន​រៀល

ភ្នំពេញ៖អ​តី​តៈ​គណៈកម្មការ​វត្តភ្នំ​រាប ស្រុក​ឧ​ត្តុ​ង ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ចាប់ខ្លួន និង​ប​ញ្ជួ​ន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​លើ​បណ្តឹង​សំណង​រដ្ឋប្បវេណី​ទឹកប្រាក់៥០លាន​រៀល ។ អ​តី​តៈ​គណៈកម្មការ​វត្តភ្នំ​រាប​ឈ្មោះ រស់ សារិន ភេទ​ប្រុស អាយុ៦៥ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពាម​ជំនីក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ១៤ សង្កាត់​ផ្សារ​ដេប៉ូ២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ទាក់ទិន និង​ការចាប់ខ្លួន​អ​តី​តៈ​គណៈកម្មការ​អា​វត្តភ្នំ​រាប​នោះ ត្រូវបាន​សម​ត្ត​កិច្ច​ឲ្យ​ដឹងថា ជាការ​អនុវត្តតាម.ដីកា​បញ្ជា​ឲ្យ​ចាប់ខ្លួន និង​ឃុំខ្លួន.របស់លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ក្នុង​ដីកា​បញ្ជា​ឲ្យ​ចាប់ខ្លួន និង​ឃុំខ្លួន​នោះ មិនបាន​បញ្ជាក់​ពី​អង្គហេតុ​ទូលំទូលាយ​ទេ គ្រាន់តែ​ដឹងថា ជាការ​អនុវត្ត​ទៅតាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​លេខ៤០០ ចុះ​ថ្ងៃទី២៤ ធ្នូ ២០១៤ របស់​តុលាការ​កំពូល ដែល​បានសម្រេច​ឲ្យ​ឈ្មោះ រស់ សារិន បង់ប្រាក់​សំណង​ជួសជុល​ការខូចខាត និង​ជំងឺ​ចិត្ត ចំនួន៥០.០០០.០០០រៀល ទៅ​ដើម​បណ្តឹងរដ្ឋប្បវេណី​ឈ្មោះ សុវណ្ណ ឃុ​ន្ធា និង​ឈ្មោះ សុវណ្ណ ចិន្តា ។

ដីកា​បញ្ជា​ឲ្យ​ចាប់ខ្លួន និង​ឃុំ បានបញ្ជាក់​ទៀតថា ដើមបណ្តឹង​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ស្វែងរក​ទ្រព្យសម្បត្តិ​របស់​ឈ្មោះ រស់ សារិន ឃើញថា​ពុំមាន​អ្វី​ត្រូវ​រឹបអូស​ឡើយ ដូច្នេះ​មានតែ​ការចាប់ខ្លួន និង​ឃុំខ្លួន​បង្ខំ​លើ​រូបរាងកាយ ដើម្បី​ជា​ថ្នូ​រកប្រាក់​ដោះបំណុល​រដ្ឋប្បវេណី និង​ដើម្បី​ការពារ​ផលប្រយោជន៍​អ្នកឈ្នះ​ក្តី ក៏ដូចជា​ផលប្រយោន៍ នៃ​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធិភាព ។ សមត្ថកិច្ច​បន្តថា នៅពេល​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​សាល​ស្វែងរក​ចាប់ខ្លួន​ឈ្មោះ រស់ សារិន បាន​ហើយ ក៏ត្រូវ​ប​ញ្ជួ​ន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ភ្លាម និង​បានប្រគល់​ជូនទៅ​តំណាង​អយ្យការ​មាន​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង ដែល​ចេញ​ដីកា​បញ្ជា​ឲ្យ​ចាប់ខ្លួន និង​ឃុំខ្លួន​ឈ្មោះ រស់ សារិន នោះ ។ ខណៈពេល​សមត្ថកិច្ច​នាំ​ឈ្មោះ រស់ សារិន ទៅ​ប្រគល់ជូន​ដល់ដៃ​តំណាង​អយ្យកា​រហើយ អ​តី​តៈ​អាចារ្យ​វត្តភ្នំ​រាប​ឈ្មោះ រស់ សារិន ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ។

ការដោះលែង​នោះ​ត្រូវបាន​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​ដឹងថា ក្នុង​សាលដីកា​របស់​តុលាការ​កំពូល​បានបញ្ជាក់​ហើយ​ថា ឲ្យ​ចាប់ខ្លួន​ឈ្មោះ រស់ សារិន ដើម្បី​យកប្រាក់​ចំនួន៥០លាន​រៀល​សង​ដើម​បណ្តឹងរដ្ឋប្បវេណី ពេលនេះ ឈ្មោះ រស់ សារិន បាន​យកប្រាក់​មក​សង​ដើមបណ្តឹង​រដ្ឋប្បវេណី​គ្រប់​ចំនួន​ហើយ ហើយ​ភាគី​ទាំងពីរ​ក៏​ព្រមព្រៀងគ្នា​ដែរ ដូច្នេះ​មិនមាន​ហេតុផល​ណាមួយ​ត្រូវ​ឃុំខ្លួន​ឈ្មោះ រស់ សារិន នោះទេ ត្រូវតែ​ដោះលែង​ឲ្យ​គេ​មាន​សេរីភាព​វិញ៕ ដោយ​សហការី

agrzdfvxc

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!