0

ធ្វើ​សំណង់​មិន​កាក់កប អត់លុយ​ការ​ប្រពន្ធ បែកគំនិត​លួច​ម៉ូតូ​គេ លុះ​ម្ចាស់​ទាន់​សមត្ថកិច្ច​វាយខ្នោះ

ធ្វើ​សំណង់​មិន​កាក់កប អត់លុយ​ការ​ប្រពន្ធ បែកគំនិត​លួច​ម៉ូតូ​គេ លុះ​ម្ចាស់​ទាន់​សមត្ថកិច្ច​វាយខ្នោះ

ភ្នំពេញ៖ ជនសង្ស័យ​មា្ន​ក់ ត្រូវបាន​ប្រជាពលរដ្ឋ កាត់ទោស ដោយ​ប្រើ​កណ្តាប់​ដៃជើង ក្រោយពី​រូបគេ លួច​កាច់ក​ម៉ូតូ ម៉ាក​ហុងដា​សេ១២៥ ស្លាក​លេខ​1BM-5351 មួយគ្រឿង បានសំរេច​ពីមុខ​ការដ្ឋាន​មួយកន្លែង​នៅ​ភូមិ​ព្រៃ​ស្ពឺ កាលពី​វេលា​ម៉ោង៣និង៣០នាទី​រសៀល ថ្ងៃទី ២៤ ខែសីហា ២០១៦ ក្នុង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ហើយ​ជិះ​គេចខ្លួន តែ​ទៅ​មិនបាន​ប៉ុន្មាន​ផង ម្ចាស់​ឃើញ​ស្រែក​ឆោ​រ​ឡោរ ត្រូវ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នាំគ្នា​ចាប់បាន​សំពង​តាម​ការខឹង។

បើតាម​ភ្នាក់ងារ​យើង​បានអោយដឹងថា​ជនសង្ស័យ​ឈ្មោះ ហាត់ រីតា អាយុ៣០ឆ្នាំ ស្នាក់នៅ​ភូមិ​អូរ​ដឹ​ម សង្កាត់​ចោមចៅ ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ។ចំនែក​ជនរងគ្រោះ​មានឈ្មោះ ឌៀង ច័ន្ទ ភេទ​ប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅ​ម្តុំ​លូ៥ សង្កាត់​ចោមចៅ ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ។

យោងតាម​ការឆ្លើយ​ឆ្លង​បាន​អោយដឹងទៀតថា ជនសង្ស័យ​ខាងលើ រូបនេះ​ទំនង​អត់លុយ​ការ​ប្រពន្ធ ធ្វើ​សំណង់​មិនសូវ​កាក់កប បែកគំនិត ធ្វើ​ចោរ​កាច់​សោ​រក ម៉ូតូ ត្រូវ​ម្ចាស់​គេ​ឃើញ​ទាន់ ដេញចាប់​វ៉ៃ​ទ្រោម ហើយ​ប្រគល់អោយ​សមត្ថកិច្ច​ចាត់កា​រ​តែម្តងទៅ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​បញ្ជូន​ទៅកាន់​អធិកា​ដ្ឋា​ន​នគរបាល​ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​ដើម្បី​ធ្វើការ​សាកសួរ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់។

14034885_910037979125738_4527342622340121294_n 14117954_910037859125750_1900390726759741276_n 14141647_910038019125734_4069264796518694557_n

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!