0

កម្លាំង​អាវុធហត្ថ​ខណ្ឌទួលគោក បាន​ចុះបង្ក្រាប​អ្នក​ចែកចាយ និង ​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន០៣នាក់​ និង​ថ្នាំញៀន១០កញ្ចប់​នៅ​បឹងកក់២

កម្លាំង​អាវុធហត្ថ​ខណ្ឌទួលគោក បាន​ចុះបង្ក្រាប​អ្នក​ចែកចាយ និង ​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន០៣នាក់​ និង​ថ្នាំញៀន១០កញ្ចប់​នៅ​បឹងកក់២

ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​ខណ្ឌទួលគោក បាន​ចុះបង្ក្រាប​មុខសញ្ញា​អ្នក​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​កាលពី​វេលា​ម៉ោង០៤និង៣០នាទី​រសៀល​ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅត្រង់​ចំនុច​តាម​បណ្តោយ​ផ្លូវ​រថភ្លើង ភូមិ២១ ក្នុង​សង្កាត់​បឹងកក់២ ខណ្ឌទួលគោក ម្តុំ​រោងចក្រ​ឆ្នាំង ។

ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​ករ​ណី​គ្រឿងញៀន​ខាងលើនេះ​អាវុធហត្ថ​បាន​ចុះបង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ដែលជា​អ្នកទិញ​យកទៅ​ប្រើប្រាស់​និង​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ ក្រាម​ពណ៌​ស​ចំនួន០១កញ្ចប់​រួច​បាន​នាំ​ជនសង្ស័យ​ទៅ​ចង្អុលបង្ហាញ​ទីតាំង​កន្លែង​លក់បាន​ឃាត់ខ្លួន​ជនសង្ស័យ​ដែលជា​អ្នក​ចែកចាយ​បាន​ចំនួន២នាក់​និង​ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ចំនួន០៩កញ្ចប់ ថង់​ផ្លា​ស្ទិ​ច​សំរាប់​ច្រក ទូរ​សព្ទ័​ចំនួន២គ្រឿង រួមទាំង​ឧបករណ៍​សំរាប់​ជក់​មួយចំនួនទៀត។
ជនសង្ស័យ​ទាំង០៣នាក់​ដែល​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ខាងលើ​ទី១ឈ្មោះ​ជា ថូ ភេទ​ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ និង​ស្នាក់នៅ មិន​ពិតប្រាកដ។ ទី២ឈ្មោះ​រស់ វាសនា ភេទ​ប្រុស អាយុ៣១ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទៈ​ជួល ផ្លូវ​រថភ្លើង សង្កាត់​បឹងកក់២ ខណ្ឌទួលគោក។ ទី៣ឈ្មោះ​ថុល ដា​រ៉ា ភេទ​ប្រុស អាយុ២៧ឆ្នាំ
មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទៈ​ជួល ផ្លូវ​រថភ្លើង សង្កាត់​បឹងកក់២ ខណ្ឌទួលគោក។
ប្រ​ថា​ជា​ពលរដ្ឋ​បាន​ខ្សឹបប្រាប់​អោយដឹងថា​នៅ​តំបន់​ម្តំ​ុ​រោងចក្រ​ឆ្នាំង​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ដែល​ស្ថិតនៅក្នុង​ទឹកដី​ខណ្ឌទួលគោក​នេះ​គឺជា​តំបន់​ស្មុគស្មាញ​សំបូរ​ទៅដោយ​ក្រុមចោរ​លាក់ខ្លួន​នៅទីនេះ​ពិសេស​ជា​តំបន់​គ្រឿងញៀន​សំបូរ​អ្នក​មកប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​ឈរ​លក់​ដូច​ទំនិញ​ក្នុង​ផ្សា​រទាំ​ថ្ងៃ​ទាំងយប់​ដោយ​សមត្ថកិច្ច​ប៉ុស្តិ៍​បឹងកក់២និង​សមត្ថកិច្ច​ខណ្ឌ​ខណ្ឌទួលគោក មិន​យកចិត្តទុកដាក់​ក្នុងការ​បង្ក្រាប​សោះ ស​ង្ស​យ័​ទទួលបាន​លាភសការៈ​ពី​ជន​ទាំងនោះ​ហើយ​បានជា​ប្រ​ងើយ​បែបនេះ រីឯ​ល្បែង​ហ្គ្រេ​ម​បាញ់​ត្រី​វិញ ឃើញ​មាន​បើក​លេង ជា​ហូ​ហែរ ក្នុង​ទីនេះ។

ក្រោយពី​ប្រតិបត្តិ​ការបង្ក្រាប​ចប់​ជនសង្ស័យ​ទាំង០៣នាក់​រួមទាំង​វត្ថុតាង​ត្រូវបាន​បញ្ជូនទៅ​កាន់​ទីប​ញ្ជា​ការដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក​ឃុំខ្លួន​បណ្តោះអាសន្ន​ដើម្បី​សាកសួរ​ចំលើយ​កសាង​សំនំ​ុ​រឿង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់៕

14051685_910038789125657_728960961473342144_n 13962553_910038869125649_2773888419415412839_n

\

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!