កំពង់ធំៈ បទល្មើសនេសាទនៅក្នុងខេត្តកំពង់ធំ ពុំមានតំម្រុយណាមួយ បញ្ជាក់ពីការថយចុះនោះទេ តែផ្ទុយទៅវិញបែរ ជាមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃបទល្មើសកាន់តែរាលដាលពេញទាំងផ្ទៃទឹក មិនតែប៉ុណ្ណោះមានផ្នែករដ្ឋបាល ជលផលផាត់សណ្តាយ ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ និងស្រុកសន្ទុក កំពុងតែមានការឃុបឃិតគ្នាជាមួយឈ្មួញ ដើម្បីរត់ការសុំដាក់បទល្មើស។
ជាក់ស្តែងលោក ហៀង ដែលជាមេឈ្មួញដ៏ធំ ស្ថិតនៅក្នុង ឃុំផាត់សណ្តាយ កំពុងតែញាប់ដៃជើង រត់ការជាមួយនឹង ស្ថាប័នពាក់ព័ន្ឋ ដោយមានការបើកភ្លើងខៀវ ពីមន្ត្រីជលផល នៅពីក្រោយ ដើម្បីប្រព្រឹត្តបទល្មើសនេសាទ ក្នុងនោះត្រូវបានគេដឹងថា ការបង្ក្រាបបទល្មើសបង្ហោះតាមបណ្តាញហ្វេសបុក គឺគ្រាន់តែ ជារូបភាពមួយ បញ្ជាក់ពីសកម្មភាពរបស់ សមត្ថកិច្ចជលផល ដើម្បីកុំឲ្យគេថាជាប់ត្រគៀក មិនខ្ចីអើពើពីបទល្មើស តែផ្ទុយទៅវិញ គឺបទល្មើសទ្រង់ទ្រាយធំៗពុំ ត្រូវបានបង្ក្រាបនោះទេ ។
ចំណែកបទល្មើសនេសាទនៅចំនុចបឹង ខណ្ឌ បឹងក្រាយ បឹងស្នូកចំប៉ី និងបឹងអាពៀ ឯណេះវិញគឺសមត្ថកិច្ច ពុំបានចុះបង្ក្រាប ឲ្យបានទាន់ ពេលវេលានោះទេ ក្រោយពីទទួលព័ត៌មានថា មានបទល្មើស ក៏ត្រូវបានបណ្តាញដែលធ្លាប់ទទួល លាភស្ការៈបោះព្រុយយ៉ុង ឲ្យឈ្មួញទាំងនេះចុះទៅរុះរើលាក់ទុកកន្លែងមានសុវត្តិភាព រយះពេល៤ថ្ងៃដោយគិតពីផ្ដល់ពត័មានតាំងថ្ងៃទី១៩រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ក្រោយមកទើប សមត្ថកិច្ចចុះទៅបង្ក្រាប ហើយក៏ពុំបានជួបនូវអ្វីទាំងអស់ ទង្វើទាំងនេះត្រូវបានគេដឹងថា ជាល្បិចកលរបស់ខណ្ទរដ្ឋបាលជលផលកំពង់ធំ ។
បើតាមប្រភពពីប្រជានេសាទបាននិយាយប្រាប់ថាជំនាញបានបង្ក្រាបតែបទល្មើសតូចតាចរបស់ប្រជាពលរដ្នដែលមិនបានបងលុយអោយ ចំណែកបទល្មើសធំៗ មិនបានបង្ក្រាប់ទេទុកចិញ្ចឹមឆ្នាំបាយ តែពេលបង្ហោះ ហ្វេសបុកម្ដងៗគីដើម្បីបំភាន់ភ្នែកមហាជន ភូតភរ ថ្នាក់លើ អោយឃើញពី ការខិតខំបង្ក្រាប់របស់ខ្លួន ដើម្បីអោយឃើញ ពីស្នាដៃរបស់ខ្លួនតែប៉ុណ្ណោះ ពាក់ព័ន្ធនិងបញ្ហានេះ លោកប៉ែន វណ្ណរិទ្ធ បានសារភាពថា មន្ដ្រីរបស់លោកពិតជាបង្ក្រាប់បានតែមួយ កន្លែង ចំណែក២កន្លែងធំទៀតត្រូវបានម្ចាស់រុះរើអស់ ៕ ដោយ សហការី