0

ចៅក្រម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ម្នាក់​ ចេញពី​ហាង​ផឹកស៊ី​បើករថយន្ត​បុក​រង្វង់​មូល ​មុខ​សាលាខេត្ត​រងរបួស​ធ្ងន់

ខេត្តបន្ទាយមានជ័យ ៖ លោក​ជួ​នវ​ណ្ណះ ចៅក្រម​សាលាដំបូង ខេត្តបន្ទាយមានជ័យ បាន​រងរបួស​ធ្ងន់ ខ​ណះ​ដែល​ចេញពី ហាង​ផឹកស៊ី ហើយ​បើករថយន្ត​លឿន​បុក​ជាមួយ​រង្វង់​មូល​មុខ​សាលាខេត្ត​ពេញទំហឹង។

ហេតុការណ៍​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់​នៅក្បែរនោះ​អោយមក​ចោមរោម​មើល​នៅ​ម៉ោង​ប្រមាណ​ជា១១និង២៥នាទី​យប់​ថ្ងៃទី២៤ខែសីហា​ឆ្នាំ២០១។

អ្នក​ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​និយាយប្រាប់ អោយដឹងថា នៅ​មុនពេល​កើតហេតុ​គឺ​រថយន្ត​luxis៣៣០ ពណ៌​ស ពាក់​ស្លាក​លេខ ០០៨៩ បើកបរ​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់ ចំនុចកើតហេតុ​ស្រាប់តែ​រថយន្ត​នោះបាន​បុក​ជាមួយ​រង្វង់​មូល​ពេញទំហឹង​លាន់​ស្នូរ​ដូចជា​រន្ទះ​បង្ក​ជាការ​ភ្ញាក់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅក្បែរ​នោះមក​ចោមរោម​មើល។
ក្រោយ​កើតហេតុ​បន្តិច​កម្លាំង​នគរបាល​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដឹកនាំ​ដោយ​លោក អ៊ុំ សុផល បាន​ចុះ​មកដល់​កន្លែងកើតហេតុ ហើយ​នាំយក​លោក​ចៅក្រម​រូបនោះ​ទៅកាន់​មន្ទីរពេទ្យ​ឯកជន​ទេវិន្ទភ្លាមៗដើម្បី​ជួយសង្គ្រោះ​បន្ទាន់​រី​រថយន្ត​ដែល​រង​ការខូចខាត​ធ្ងន់​ត្រូវបាន​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត។

3e6bea71-daad-4936-b1ad-3ac65f54e826 842ac663-fd30-4bec-97b3-b51eee63318a b8b47c87-6381-45cd-b268-f132ccfa3906 e1ed29fe-9432-4c7b-a71a-08c11f9f7157

Filed in: គ្រោះថ្នាក់ចរាចរណ៍, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!