0

លោក យិន ប្រសិទ្ធ នគរបាល​សេដ្ឋកិច្ច​ប្រឆាំង ផ្គើន​នឹង​បទបញ្ជា​ក្រសួង​មហាផ្ទៃ ខណៈ​ឱ្យឈ្មោះ ហុក ចិត្ត្រា កាក់កប​បទល្មើស​ខុសច្បាប់​

លោក យិន ប្រសិទ្ធ នគរបាល​សេដ្ឋកិច្ច​ប្រឆាំង ផ្គើន​នឹង​បទបញ្ជា​ក្រសួង​មហាផ្ទៃ ខណៈ​ឱ្យឈ្មោះ ហុក ចិត្ត្រា កាក់កប​បទល្មើស​ខុសច្បាប់​

ខេត្ត​បន្ទាយមានជ័យ ៖ ប្រភព​រាយការណ៍​ពី​មន្ត្រី​តូចតាច​បាន​ឱ្យ​ដឹ​ថា  លោក យិន ប្រសិទ្ធ ត្រូវបាន​អោយ​ដឹកនាំ កម្លាំង​នគរ បាល​សេដ្ឋកិច្ច ក្រសួង​មហាផ្ទៃ​ឱ្យ​ចុះ​ធ្វើ​ការស្រាវជ្រាវ បទល្មើស​សេដ្ឋកិច្ច​ក្នុង ខេត្ត​ចំនួន​៣​គឺ បន្ទាយមានជ័យ សៀមរាប និង​ឧត្តរមានជ័យ​។​

​លោក យិន ប្រសិទ្ធ បាន​ចាក់​តាំង​មន្ត្រីនគរបាល​គឺ លោក ហុក ចិត្ត្រា អោយធ្វើ​ការគ្រប់គ្រង​និង​ដឹកនាំ​កម្លាំង​ចុះ​បំពេញភារកិច្ច ជាច្រើន​ឆ្នាំ​ទៅ​ហើយ ពោល​គឺ​ឡើង​ដុះ​ស្លែ​សូម្បី តែ​អ្នក​ណា​ក៏​មិន​អាច​ធ្វើការ​ប្រជែង​យក​តំណែង​ប៉ុស្តិ៏​ខ្លាញ់​នេះ​ពី លោក ហុក ចិត្ត្រា បានដែរ​។ មិនតែប៉ុណ្ណោះ លោក ហុក ចិន្ត្រា ក៏​បាន​បង្កើត​កុងត្រូលជជុះ​នៅពេល​យប់​ជាច្រើន កន្លែង​ជា​ពិសេស គឺ​នៅ​តាម បណ្តោយ​ផ្លូវជាតិ​សំខាន់ៗ​មក​កាន់​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប​ដើម្បី​ចាំ​កាក់​រថយន្ត​ដឹក ទំនិញ និង​រថយន្ត​ដឹកឈើ​ឆ្លងកាត់ អោយ​ចូល​បង់លុយ​តាមរបៀប ពុករលួយ​។
​ហើយ​ជា​គោលការណ៍​របស់​ក្រសួងមហាផ្ទៃ​តួនាទី​នគរបាល​សេដ្ឋកិច្ច គឺ​ចុះ​ធ្វើការ​ស្រាវជ្រាវ បង្ការ​ទប់ស្កាត់ និង បង្ក្រាប​អំពើ​រត់គេច​ពន្ធ​គ្រប់​ប្រភេទ​។ ប៉ុន្តែ​សំរាប់​លោក ហុក ចិ​ត្ត្រា​និង​លោក​យិន​ប្រសិទ្ឋ បែរជា​យក​អំណាច​លិខិត​បេសកកម្ម​ទៅ​ធ្វើ​ជា​សែ​ក សំរាប់​បើ​កលុយ​ពី​ពួក​ឈ្មួញ​រកស៊ី​ដឹក​ទំនិញ និង​ដឹក​ជួន​ឈើប្រណិត​ខុសច្បាប់ ដែល​ឆ្លងកាត់​ទឹកដី​ខេត្ត​បន្ទាយ​មានជ័យ​យ៉ាង កាក់កប់​ទៅវិញ ជា​ការផ្ទុយ​ទៅ​និង​បទបញ្ជា​ថ្នាក់លើ​។​

​ពលរដ្ឋ​ជាច្រើន​បាន​សង្កេតឃើញ​ថា​ទំនិញ​នាំចូល​ពី​ប្រទេស​ថៃ​ជា​ច្រើន​មុខ​មាន ទាំង​ស្រប​ច្បាប់ និង ខុសច្បាប់​ត្រូវ បាន​ពួក​ឈ្មួញ​នាំ​ចូល​យ៉ាង​គគ្រឹកគគ្រេង តាម​ច្រករបៀង​និង​ច្រក​អន្តរជាតិ​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ រៀងរាល់ យប់​-​ថ្ងៃ ដូចជា​ម៉ូតូ​គេចពន្ធ គ្រឿងឧបភោគ​បរិភោគ គ្រឿងទេស ទំនិញ​ចាប់ហួយ គ្រឿងបន្លាស់​រថយន្ត គ្រឿងបន្លាស់​ម៉ូតូ គ្រឿង​កំប៉ុង ជ្រូក​ក្រហម មាន់​ថៃ​  និង​នៅ​មាន​ទំនិញ​ផ្សេងៗ​ជា ច្រើន​មុខ​ទៀត​ដែល​ទាំងនេះ គឺជា​ប្រភព ចំណូល​ដ៏​ធំ​របស់​លោក ហុក ចិត្ត្រា សំរាប់​ប្រមូល​យក​ទៅ​ធ្វើ​មានបាន​ផ្ទាល់ខ្លួន និង​សំរាប់ បង់​ថ្លៃ​ទិញ​ប៉ុស្តិ៏​ពី លោក យិន ប្រសិទ្ធិ ៕​

Filed in: ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment