0

រថយន្ត​ហ្វី​ណូ​បុក​ហ៊ីយ៉ាន់ដាយ ​ចត​ស្ងៀម​ស្លាប់​ម្នាក់​ ជាប់​នឹង​កាប៊ីន​រថយន្ត

ខេត្តកំពង់ឆ្នាំង៖ បុរស​ម្នាក់​បាន​ស្លាប់​គៀប​ជាប់​ក្នុង​កាប៊ីន​រថយន្ត នៅក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្កឡើង​រវាង​រថ​យន្ត​ដឹកទំនិញ​ពី​គ្រឿង​បុក​គ្នា ។
ហេតុការណ៍​ដ៍​រន្ធត់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង២យប់​ឈានចូល​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ៩៩និង១០០ ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់ ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មានឈ្មោះ ហ៊ាន ហេង ភេទ​ប្រុស អាយុ៣៧ឆ្នាំ នៅ​ឃុំ​កាឡៃ ស្រុក​លំផាត់ ខេត្តរតនគិរី ។
សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា នៅ​មុនពេល​កើតហេតុ មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ​កំពង់ចាម​3A-4103 បាន​ចត​ស្ងៀម​នៅលើ​ចិញ្ចើមផ្លូវ ស្រាប់តែ​នៅពេល​កើតហេតុ​ក៏មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហ្វី​ណូ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ប៉ៃលិន 3A-0257 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ហើយ​នៅពេល​មកដល់​ចំណុចកើតហេតុ គេ​ឃើញ​រថយន្ត បាន​រ៉េ​ចង្កូត ទៅបុក​រថយន្ត​ហ៊ីយ៉ាន់ដាយ ដែល​កំពុង​ចត​ស្ងៀម ពីក្រោយ​ពេញ​មួយ​ទំហឹង ហើយ​រថយន្ត​ហ្វី​ណូ រួញ​កាប៊ីន​មុខ​ជាប់​បុរស​ម្នាក់​នៅក្នុង​ស្លាប់ភ្លាមៗនៅនឹងកន្លែង ។
ក្រោយពេល​កើតហេតុ​មធ្យោបាយ​បង្ក​ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​រលាប្អៀរ ដើម្បី​ធ្វើការ​ដោះស្រាយ​ទៅតាម​នីតិវិធី ៕ដោយ សហការី

14053996_328958544120043_5882084615546768379_n 14046111_328958560786708_4681784525806600024_n 14064240_328958564120041_7929579652527092156_n 14079858_328958550786709_386306299967304702_n

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!