0

ក្រុមចោរប្លន់​ប្រើ​ដាវ​សាំ​រ៉ៃ​ កាប់​ប្លន់​យក​ម៉ូតូ បានសម្រេច​ទៀតហើយ ក្នុង​ទឹកដី​ខណ្ឌ​សែន​សុខ ​មិន​រំខាន​ដល់​សមត្ថកិច្ច​ណា​ម្នាក់

ក្រុមចោរប្លន់​ប្រើ​ដាវ​សាំ​រ៉ៃ​ កាប់​ប្លន់​យក​ម៉ូតូ បានសម្រេច​ទៀតហើយ ក្នុង​ទឹកដី​ខណ្ឌ​សែន​សុខ ​មិន​រំខាន​ដល់​សមត្ថកិច្ច​ណា​ម្នាក់

ភ្នំពេញ៖ក្រុមចោរប្លន់​មួយក្រុម​មាន​គ្នា៤នាក់​ជិះ​ម៉ូតូ២គ្រឿង​ប្រដាប់​ដោយ​ដាវ​សាំ​រ៉ៃ​បានធ្វើ​សកម្មភាព​ដេញ​កាប់​យ៉ាង​សាហាវ​ប្លន់​យក​ម៉ូតូ១គ្រឿង​ពី​ជនរងគ្រោះ​បានសម្រេច​ជិះ​គេច​ខ្លន​ដោយ​សុ​វត្តិភាព​មិន​រំខាន​ដល់​សមត្ថកិច្ច​នោះឡើយ ។ហេតុការណ៍​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៨និង៣០នាទី​យប់ ថ្ងៃទី២៣ខែសីហា ឆ្នាំ២០១៦ ដែល​នៅត្រង់ចំណុច​ស្ពាន​ម៉ុង​ផ្លូវ​ម៉ុង​រិទ្ធី​ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ ជនរងគ្រោះ​ទាំង ២នាក់​បងប្អូន ១ឈ្មោះ ឌឿ​ន​ចាប់ ភេទ​ប្រុស អាយុ២០ឆ្នាំ មុខរបរ ជាងឈើ​ស្នាក់នៅ​ភូមិ​ទំនប់​ភ្នំពេញ​ថ្មី (ជា​អ្នកបើក​ម៉ូតូ)២ឈ្មោះ​ឌឿ​នទី​ភេទ​ប្រុស អាយុ ១៧ឆ្នាំ មុខរបរ ជាងឈើ(ជិះ​ក្រោយ​ម៉ូ ម៉ាក​ស្មា​កព​ណ័​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ.1.BB8945។
តាម​ប្រភព​ព័​ត៏​មាន​ពី​ជនរងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ ពួកគេ​ទាំង ២នាក់​ចេញពី​ធ្វើការ​ម្តុំ​ស្ពាន​ម៉ុង​រិទ្ធី​ជិះ​ពី​លិចទៅ​កើ​តខ ណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយក្រុម មាន​គ្នា ៤នាក់​ជិះ​ម៉ូតូ២គ្រឿង ១គ្រឿង ម៉ា​កនិច​ពណ៌​ស​មិន​ចាំ​ស្លាក មិន​ចាំ​ស្លាក​លេខ​និង​ម៉ូតូ​គ្រឿង​មិន​ចាំ​ម៉ាក មិន​ចាំ​ស្លាក​លេខ ប្រដាប់​ដោយ​ដាវ​សាំ​រ៉ៃ​គ្រប់​ដៃ ហើយ​បានធ្វើ​សកម្មភាព​ជិះ​ដេញតាម​កាប់​ប្លន់​កាំ​យ៉ាង​សាហាវ​យក​ម៉ូតូ​ពី​ជនរងគ្រោះ​បានសំរេច​រួច​ជិះ​រត់គេចខ្លួន​បាត់​មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ​ជនរងគ្រោះ​ជនរងគ្រោះ​ពីរ​នាក់​បងប្អូន​ងរ​បួស​ជា​ទំ​ម្ង​ន់​ត្រូវ​រថយន្ត​មន្ទីរពេទ្យ​លោកសង្ឃ​ដឹកយក​ទៅ​សង្គ្រោះភ្លាមៗ
គួរ​រំលឹក​ផងដែរ​ថា​ករណី​ប្លន់​ប្រដាប់អាវុធ​និង​ប្រដា​វ​សាំ​រ៉ៃ​នេះ​បានកើត​ឡើងជា​ច្រើនលើក​ច្រើនសារ​មកហើយ​ដោយ​គ្មាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ​ណា​ម្នាក់ វិធានការ​បង្ក្រាប​និង​ស្រាវជ្រាវ​ក្រុមចោរ​ទាំងនេះ​ទេ ។

ដោយ​ទុក្ខ​អោយ​ក្រុមចោរ​ទាំងនេះ ធ្វើ​សកម្មភាព​ប្លន់​ទាំងថ្ងៃទាំងយប់ ខណៈដែល​លោក​អធិការ ម៉ក់​ហុង បាន​បញ្ជា​អោយកម្លាំង​សមត្ថកិច្ច​ទាំងអស់ ធ្វើការ​ជិះ​ល្បាត​ដើម្បី​ក្នុង​មូលដ្ឋាន នឹងត្រូវ​យកចិត្ត​ទុក្ខ​ដាក់​ការពារ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​កុំអោយ​កើតមាន​បទល្មើស​នៅក្នុង​មូលដ្ឋាន ។ជនរងគ្រោះ​ទាំងពីរ​នាក់​បងប្អូន​មិនបាន​ទៅ​ដាក់ពាក្យ​បណ្ដឹង​នោះទេ​ព្រោះ​កំពុង​នៅក្នុង​មន្ទីរពេទ្យ​នៅឡើយ៕ ដោយ សហការី

14067709_328961524119745_8534618579672069507_n 14022138_328961554119742_3432460285272223150_n 14102280_328961510786413_8238343992474755266_n 14102468_328961537453077_4308674042599256134_n

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!