ភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិត ដោយមិនដឹងពីមូលហេតុ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះត្រួតពិនិត្យ ខណ:ដែលប្តីអង្គុយយំស្លុតស្មារីស្ទើរគាំងបេះដូង។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី២៣ខែសីហាឆ្នាំ២០១៦ផ្ទះលេខ៤៦៣ ផ្លូវលំក្រុម4ភូមិគង្គារផុស សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ។
សពស្ត្រីរងគ្រោះមានឈ្មោះ ភាព ភេទស្រី អាយុ២៧ឆ្នាំ និងមានប្តីឈ្មោះទន់ កែ ភេទប្រុស អាយុ៤៣ឆ្នាំ មានស្រុកកំណើតនៅភូមិអ្នកលឿង ខេត្តព្រៃវែង ទាំង២នាក់ស្នាក់នៅកន្លែងកើតហេតុខាងលើ។
ប្រភពពីបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា ប្តីប្រពន្ធ២នាក់ខាងលើនេះ ជាជនដែលចូលចិត្តយកស្រាជំនួសបាយ បើពួកគាត់មិនបានហូបស្រា ចូលខ្លួន ដៃជើងចាប់ផ្តើម ធ្វើទុកទៅជាញីញ័រទប់ស្មារតីមិនបាន។
ហើយមួយថ្ងៃៗពួកគាត់មិនបានធ្វើការអ្វីកើតនោះទេ ដោយសារតែ គ្មានកម្លាំងកំហែង គ្មានប្រាក់កាសមើលជំងឺ រស់នៅត្រូវបាន ពលរដ្ឋជិតខាងនាំយកចំណីអាហារបន្តិចបន្តួចដើម្បីសង្គ្រោះតែប៉ុណ្ណោះ ដោយសាកាបាក់ទឹកចិត្ត ទើបពួកគាត់ ជាប្រពន្ធប្តី លែងចង់គិតអ្វី គិតតែពីផឹក ហើយប៉ុន្មានថ្ងៃមុន លឺមានការតូចចិត្តតូចថ្លើម មិនដែលឃើញមាន អាជ្ញាធរមូលដ្ឋាន ណាមកអើតឈ្ងោក ដល់និយាយាយូរៗទៅស្រាប់តែ ឈ្មោះប្រកែកគ្នា វាយតប់ គ្នាបង្កជារបួសស្នាមនៅលើខ្លួន។
ប្រភពដដែលបានបន្តថា ប្តីធ្លាប់មានប្រពន្ឋនិងកូនមុន ហើយបានបានយកស្ត្រីឈ្មោះ ភាព ដោយមិនបានរៀបអាពាហ៍ ពិពាហ៍ត្រឹមត្រូវតាមប្រពៃណីរយៈពេល៨ខែមកហើយដែរ ។
បើយើងតាមសមត្ថកិច្ចជំនាញបានអោយដឹងថាជនរងគ្រោះដែលបានបាត់បង់ជីវិតនេះបានស្លាប់ដោយសារការខ្យល់គ ទៅ ជាគាំង បេះ ដូង។បច្ចុប្បន្នសពត្រូវបានបងប្អូនប្រជាពលរដ្ឋកំពុងដុតដៃដុតជើងជួយគ្នាដើម្បីធ្វើបុណ្យតាមប្រពៃណី។