0

ចេញពី​ផឹកស៊ី​បោះពួយ​លឿន ​បុក​រថយន្ត​ក្រ​ឡុ​សី​ុ​ម៉​ង ​អស់១០០០ដុល្លា​ទាំងយប់

ភ្នំពេញ៖ បុរស​ស្រវឹងស្រា​ម្នាក់​បើករថយន្ត​ក្នុង​ល្បឿន​លឿន​រ៉េ​ពេញ​ផ្លូវ ហើយក៏​ជ្រុល​ទៅបុក​ចំ​ពី មុខ​រថយន្ត​ក្រឡុក​សុ​ី​ម៉​ងរ​បស់​ក្រុមហ៊ុន ថៃ​ហ្គឺ ដែល​បើក​បញ្ច្រាសទិស​គ្នា បណ្តាលអោយ​រង​ការ​ខូច ខាត​រថយន្ត​ខ្លួនឯង ចំណែក​រថយន្ត​ក្រឡុក​សី​ុ​ម៉​ង កំ​បុ​ិ​ត​ផ្នែក​ខាងមុខ​បន្តិចបន្តួច ។

ហេតុការណ៍​គ្រោះ ថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០.៣០នាទី​យប់​ថ្ងៃទី ២២ខែសីហា​ឆ្នាំ២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ៧០ កែង​ផ្លូវ​លេខ៥កា ស្ថិតក្នុង​សង្កាត់ ទួល​សង្កែរ​ខណ្ឌ​ប្ញ​ស្សី​កែវ ។

រថយន្ត​បង្ករ​ម៉ាក កូរ៉ូឡា ពណ៍​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AF-5521 បើក​ដោយ​បុរស​ម្នាក់​ក្នុងស្ថានភាព​ស្រវឹង និង​មិន​ស្គាល់​អត្តសញ្ញាណ​ទេ ចំណែក​រថយន្ត​រងគ្រោះ ជា​រថយន្ត​ក្រឡុក​សី​ុ​ម៉​ង របស់​ក្រុមហ៊ុន ថៃ​ហ្គឺ ពាក់​ស្លាក​លេខ​ភ្នំពេញ 5A-1448 ។

អ្នកបើករថយន្ត​ក្រឡុក​សី​ុ​ម៉​ង​បានអោយដឹងថា មុនពេល​កើតហេតុ រូបគេ​បើករថយន្ត​ក្រឡុក​សី​ុ​ម៉​ង(មាន​សី​ុ​ម៉​ង​ពេញ) តាម​បណ្តោយ​ផ្លូវ​លេខ៧០ក្នុង​ទឹ​សដៅ​ពី​លិចទៅ​កើត ពេលដែល ធ្វើដំណើរ​មកដល់​ភ្លើងស្តុប​ផ្លូវ K៥ ក៏ត្រូវ​រថយន្ត​បង្ក ដែល​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា ក្នុង​ល្បឿន​លឿន ថែមទាំង​រ៉េ​ពេញ​ផ្លូវ​ថែម​ទៀតផង មក​បុក​ចំ​ពីមុខ​រថយន្ត​ផ្នែក​ខាងស្តាំ បណ្តាលអោយ​រថយន្តរ​ង​គ្រោះ​រង​ការខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង ឯ​រថយន្ត​ក្រឡុក​សី​ុ​ម៉​ង់​វិញ​ក៏​រង​ការខូចខាត​ដែរ ។

ប្រភព​ដដែល​បាន​បន្តទៀតថា នេះ​សំណាង​ហើយ ដែល​រូបគេ ទាញ​ចង្កូត​គេចចេញ​ទៅ​ឆ្វេង បើ​រូបគេ​មិន​ទាញ​ចង្កូត ទៅ​ឆ្វេង​ទេ ម្លេះ​សម​រថយន្ត​បង្ក​របុក​ចំ​ពីមុខ ចូល​ក្រោម​រថយន្ត ក្រឡុក​សី​ុ​ម៉​ង់​បាត់ទៅហើយ ហើយ​ប្រហែល ជា​អាច​រងរបួស ដល់​អ្នកបើកបរ​ថែម​ទៀតផង ។

បន្ទាប់ពី​បុកភ្លាមៗនោះ​ក៏មាន​តំណាង​ក្រុមហ៊ុន​ក្រឡុក​សី​ុ​ម៉​ង់​មកដល់​ដែរ ព្រោះថា​ក្នុង​រថយន្ត​នោះ​មាន​សី​ុ​ម៉​ង់​ពេញ បំណង​យកទៅ ចាក់​នៅ ការដ្ឋាន​ក្បែរ​កោះ​ពេជ្រ ។ ក្រោយពេល​កើតហេតុ សម្ថ​កិច្ច​មូលដ្ឋាន បាន​ចុះ​មកដល់ និង​បានធ្វើការ សំរបសំរួល ភាគី ទាំងសងខាង ។

ក្រោយពី​ការចរចារ​គ្នា​រួចមក​ខាង​រថយន្ត​បង្ករ​បានចេញ​ថ្លៃ​សង​ការខូចខាត ចំនួន១០០០ដុល្លា ដល់​ក្រុមហ៊ុន​ក្រឡុក​សី​ុ​ម៉​ង ដើម្បី​បញ្ចប់រឿង នៅ​កន្លែងកើតហេតុ ៕

e122b76d-81f8-41b7-8c95-fbe78d4e1b6d

Filed in: គ្រោះថ្នាក់ចរាចរណ៍, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!