ខេត្តបាត់ដំបង ៖ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកវរៈសេនីយ៍ទោសុងសុភ័ក្ត្រ អធិការនគរបាលស្រុកភ្នំព្រឹក កំម្លាំងជំនាញ នៃអធិការដ្ឋាន នគរបាលស្រុកភ្នំព្រឹក កាលពីថ្ងៃទី២២ខែសីហាឆ្នាំ២០១៦ បានសហការណ៍ជាមួយ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលពេជ្រចិន្តា បង្ក្រាបករណី រក្សាទុក ដួញដូរ ឬដឹកជញ្ជូន នូវដារធាតុញៀន ដោយខុសច្បាប់ចំនួន០២លើក លើកទី១ៈ ថ្ងៃទី២២.០៨.២០១៦ វេលាម៉ោង១៤ៈ១០នាទី នៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ចាប់ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះឈុន មេតា ហៅតឿភេទប្រុស អាយុ២៣ឆ្នាំ រស់នៅ ភូមិ- ឃុំខាងលើ ដកហូតម្សៅក្រាមស ថ្លាចំនួន០៧កញ្ចប់ ដែលសង្ស័យ ជាសាធាតុញៀន ទូសព្ទ័ចំនួន០១គ្រឿង និងសំភារៈ សំរាប់ជក់គ្រឿងញៀនមួយចំនួន ទៀត ៕
លើកទី២ៈ ថ្ងៃទី២២.០៨.២០១៦ វេលាម៉ោង១៥ៈ៤៥នាទី នៅចំណុច ភូមិអូរ ឃុំពេជ្រចិន្តា ចាប់ឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀត ឈ្មោះ សិុន ចាន់ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ដកហូត គ្រាប់ថ្នាំមានរាងមូលសំប៉ែតពណ៍ស្លាទុំមានអក្សរWy ចំនួន១០គ្រាប់ សង្ស័យជាសាធាតុញៀន ករណីខាងលើនេះ សមត្ថកិច្ច កំពុងកសាងសំណុំរឿង និងបញ្ជូនខ្លួន ជនសង្ស័យ ទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕