0

បង្ហាញមុខ​ជនសង្ស័យ២នាក់​ករណី​ជួញដូរ​គ្រឿងញៀន និង​កាន់កាប់​អាវុធ​ខុសច្បាប់

រតនគិរី៖ មនុស្ស២នាក់ ពាក់ព័ន្ធ​នឹង ការជួញដូរ​គ្រឿងញៀន និង​កាន់កាប់​អាវុធ​ខុសច្បាប់ ត្រូវបាន​សមត្ថកិច្ច នៃ​អធិការដ្ឋាន​ក្រុង បាន​លុង ធ្វើការ​បង្ហាញ មុខជា​សាធារណ: កាលពី​ព្រឹក ថ្ងៃទី២២ខែសីហា​នេះ​ក្រោយពី​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ក្រុង​បាន​លុង សហការ​ជា មួយ កម្លាំង​ន គ​របាល​ប៉ុស្តិ៍ សង្កាត់​ឡា​បាន​សៀក បានធ្វើការ​ចុះបង្ក្រាប​កាលពី​វេលា​ម៉ោង១៥និង០០នាទី​រសៀល​ថ្ងៃទី២០ខែសីហា​ឆ្នាំ២០១៦នៅ​ចំណុច​ផ្ទះមួយ​កន្លែង ស្ថិតនៅ​ក្នុងភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង រតនគិរី។

សមត្ថកិច្ច​វ​បានអោយដឹងថា ជនសង្ស័យ​ទី១ឈ្មោះ ប៊ុត វ​ណ្ណី ភេទ​ប្រុស អាយុ៣១ឆ្នាំ មុខរបរ​មន្ត្រីនគរបាល មាន​ទីលំនៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ។ទី២ឈ្មោះ​ឡេះ រំ​លី ភេទ​ប្រុស អាយុ៣២ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ។

ប្រភព​ដដែល​បន្តថា​ក្នុង​ការឃាត់​នោះ សមត្ថកិច្ច​បាន ដកហូត​វត្ថុតាង​រួមមាន​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន២ថង​តូច អាវុធ​កែច្នៃ​ចំនួន២ដើម គ្រាប់​ចំនួន៦គ្រាប់ រថយន្ត​ចំនួន១គ្រឿង ជញ្ជីង​ថ្លឹង​មួយគ្រឿង និង​សម្ភារៈ សេព​គ្រឿងញៀន ១ចំនួន​ទៀត។

បច្ចុបន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន កំពុង​ត្រៀម​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តរតនគិរី​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់៕

e94b0f23-06cd-4c7e-8307-41c959c579c8 afefeead-f59c-4233-9f7b-e4551036b107

3543f9ee-0b77-47de-9d18-bd9a2d019017

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!