បន្ទាយមានជ័យ៖ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវិរសេនីយ៍ឯក សរ ប៑ុនសឿង បានអោយដឹងថា ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងជំនាញរបស់អាវុធហត្ថ បានបញ្ជូន ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់និងជួញដូរគ្រឿងញៀនចំនួនពីរនាក់ទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី។
លោកមេបញ្ជាការរង សរ ប៑ុនសឿង បានបញ្ជាក់ប្រាប់អោយដឹងថា មុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនទាំងពីរនេះបានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់កាលពីយប់ថ្ងៃទី២១ខែ សីហា ឆ្នាំ២០១៦ ក្នុងបន្ទប់ស្នាក់នៅលេខ២២៧ក្នុងសណ្ឋាគារ ហ្គូតឡាក់ ភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឆែកឆេររកឃើញថ្នាំញៀនមេតំហ្វេតាមីនក្រាមពណ៍សរ(ចំនួន១៧ថង់)តូចមាន(ទម្ងន់១០,១៦ក្រាម)និងទូរស័ព្ទដៃ(២គ្រឿង) ប្រាក់ខ្មែ(រ៧ម៉ឺនរៀល) ប្រាក់ដុល្លា(១៣ដុល្លា)។
ជនសង្ស័យទាំង២នាក់១/ឈ្មោះឡាយ លីម៉េង ភេទប្រុស អាយុ២១ឆ្នាំ មុខសញ្ញាប្រើប្រាស់ ២/ឈ្មោះ ជា ផល្លា ភេទប្រុស អាយុ៤៣ ជាមុខសញ្ញាជួញដូរ។