ភ្នំពេញ ៖ មនុស្សចំនួន០៩នាក់ រួមទាំងមាន់ជល់មួយក្បាល ត្រូវបាន កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យធ្វើការចុះបង្ក្រាបឃាត់ខ្លួន ក្រោយពីទទួលបានសេចក្តីរាយកាណ៏ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ការចុះបង្ក្រាបនេះត្រូវបានធ្វើឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦នេះ នៅចំណុចទីតាំងសង្វៀន ជល់មាន់ដុះស្លែមួយកន្លែងស្ថិតនៅក្នុងដីឡូត៍ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៏សែនជ័យ។
អធិការនគរបាលខណ្ឌពោធិ៏សែនជ័យលោក យឹម សារា់ន់ បានអោយដឹងថា ក្រោយទទួលព័ត៌មាន ស្តីពីទីតាំង ល្បែងជល់មាន់ ខាងលើនេះ កម្លាំងរបស់លោកបានចុះទៅបង្ក្រាប ហើយអ្នក�ញៀនល្បែង ទាំងនោះរត់ប្រសាច ប៉ុន្តែចាប់បាន តែមនុស្ស៩នាក់ តែប៉ុណ្ណោះក្នុងនោះសមត្ថកិច្ចរបស់លោកបានដកហូតបានមាន់ជល់មួយក្បាល ម៉ូតូមួយគ្រឿងរួម នឹងវត្ថុតាងមួយចំនួនផងដែរ។
ក្រោយពេលបង្ក្រាបជនញៀនល្បែងទាំងនោះ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៏សែនជ័យដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
បើយោងតាមសេចក្តីរាយការណ៍ចុងក្រោយបានឲ្យដឹងថា ម្នាក់ក្នុងចំណោមអ្នកទាំងនោះត្រូវបានសមត្ថកិច្ច អនុញ្ញាតឲ្យ ត្រឡប់ទៅវិញ ក្រោយពីសួរនាំទៅ មិនជាប់ពាក់ព័ន្ធ នឹងបទល្មើសនេះ ពោលគឺជាអ្នកផ្តល់ព័ត៌មាន ឲ្យសមត្ថកិច្ច ដើម្បីចុះទៅបង្ក្រាប តែប៉ុណ្ណោះ៕