0

រថយន្ត គ្លីនិក ស៊ឹង រិទ្ធី​រ៉េត ដឹក​អ្នកជំងឺ បើកសុខៗ របូត​កង់ រត់​ទៅមុខ ជិត២រយ​មែត្រ

ខេត្តសៀមរាប ៖ រថយន្ត​របស់ គ្លីនិក ស៊ឹង រិទ្ធី​រ៉េត ខ​ណះ​កំពុង​ដឹក​អ្នក ជំងឺសុខៗ ស្រាប់តែ របូត​កង់ រត់​ទៅមុខ ជិត២រយ​មែត្រ ហើយ​តួ​រថយន្ត បាន​អូស ផ្លូវ​ផងដែរ។ ហេតុការណ៍ នេះ​នៅ​ម៉ោង​ប្រ​ម៉ាណ ជិត២រសៀល ថ្ងៃទី២១ខែសីហា ឆ្នាំ២០១៦ នៅ​រង្វង់ មូល​មុខ​គ្រុឌ ផ្លូវ​ទៅ ព្រលាន យន្តហោះ ខេត្តសៀមរាប។

ក្រោយពី​មាន ហេតុ​ការ គេ​ឃើញ មាន​រថយន្ត របស់​គ្លីនិក មួយគ្រឿង ផ្សេងទៀត មក​សាង អ្នកជំងឺ បន្ត​ពី រថយន្ត​ដែល ជួប​ហេតុ​ការ របូត​កង់ ។ គេហទំព័រ សៀមរាប​ប៉ុស្ដិ៍ នៅ​មិនទាន់ បានទទួល ការ​បក ស្រាយ​បំភ្លឺ ពី​ខាង គ្លីនិក នៅឡើយ​ទេ។

រថយន្ត​ខាងលើ បាន​របូត​កង់រ​ត់ទៅ​មុន ប្រហែល200ម៉ែត្រ តែ​មិន បណ្តាលអោយ អ្នកណាម្នាក់ រងគ្រោះថ្នាក់​ឡើយ ករណីនេះ កើតឡើង នៅ​រង្វង់​មូល​មុខ​គ្រុឌ ផ្លូវ​ទៅ​ព្រលាន យន្តហោះ ខេត្តសៀមរាប។សូម​ក្លីនិក ឯកជន​ទាំងឡាយ មេត្តា​ប្រុង ប្រ​យ​ត្ន័​អោយបាន​ខ្ពស់ កុំ​អោយមាន រឿង​ដែល​កើតឡើង​ដោយ សា​ការធ្វេសប្រហែស របស់​អស់លោក៕ ដោយ សហការី

ae6cfc61-c43e-40f9-8315-1b1b2f1e0bad

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!