ប្រទេសថៃ ៖ ស្ត្រីខ្មែរម្នាក់បានប្តីជាឱពុកចិញ្ចឹម រស់នៅលើទឹកដីថៃ ក្នុងភូមិណងយ៉ាប្លង ក្រុមទី4 ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ដែលបាត់ពីផ្ទះ3ថ្ងៃ ទីបំផុតអ្នកភូមិ ប្រទះឃើញសព ក្នុងចំការអំពៅ កាលពីវេលាម៉ោងជាង 11ព្រឹកថ្ងៃទី20សីហា2016 នៅភូមិឃុំខាងលើដោយស្លាប់ផ្កាប់មុខ អាក្រាតកាយនៅសល់តែខោក្នុង។
កូនជនរងគ្រោះបានឲ្យដឹងថានៅលើខ្លួនស្ត្រីជាម្តាយមានខ្សែកមាស2ខ្សែជញ្ចៀនមាស1វង់ក្រវិលមាស1គូរនិងប្រាក់បាតជាង5000បាត។ក្រោយបាត់ដំណឹងកូនជនរងគ្រោះបានពឹងពាក់អ្នកស្រុកតាមរកតែមិនជួបលុះទៅរកគ្រូទាយថាស្លាប់ក៏នាំគ្នារុគរកទើបមានក្លិនស្អុយចេញពីចំការអំពៅនិងប្រទះឃើញសពតែម្តង។
ប្រភពថាជនរងគ្រោះជាស្ត្រីមេម៉ាយប្តីថៃនោះបានស្លាប់ចោលទៅហើយតែទោះបីជាយ៉ាងណាមកទល់ពេលនេះសមត្ថកិច្ចមិនទាន់ប្រាប់ថាការស្លាប់របស់ជនរងគ្រោះពាក់ព័ន្ធករណីអ្វីនៅឡើយទេគឺកំពុងត្រួតពិនិត្យនិងធ្វើកោសលវិច្ច័យលើរៀងកាយសពនៅឡើយ៕