ស្ទឹងត្រែង : នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ធ្វើការចុះបង្ក្រាបរោងសិប្បិកម្ម កែរច្នៃនិងអាឈើប្រណិតខុសច្បាប់ របស់ឈ្មួញជនជាតិវៀតណាម មួយកន្លែងត្រង់ចំណុច អូចាំងហា ស្ថិតក្នុងភូមិស្រឡៅ ឃុំអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីវេលាព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១។
ចំពោះឈើដែលបានបង្ក្រាបនោះជាប្រភេទឈើធ្នុង ហើយមកដល់រសៀលថ្ងៃទី២០ ខែ ឆ្នាំ ដរដែលនេះ មន្ត្រីជំនាញស្រុកថាឡាបរិវ៉ាត់នៅមិនទាន់បានប្រាប់ពីចំនួនជាក់លាក់និងចំនួនម៉ែត្រគូប អោយអ្នកយកព័ត៌មានយើងបានដឹងនៅឡើយទេ ព្រោះកំពុងតែប្រម៉ូល។
បច្ចុប្បន្ន ឈើទាំងអស់នោះត្រូវបានជំនាញកំពុងតែរឹបអូសយកមករក្សារទុកក្នុងសង្កាត់រដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ហើយ។