0

ប៊ុន រតនៈ កូន​លោក ប៊ុន សេរី បើក​រថយន្ត​ទំនើប​បុក​មនុស្ស​ស្លាប់​បីនាក់ កំពុង​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់

ប៊ុន រតនៈ កូន​លោក ប៊ុន សេរី បើក​រថយន្ត​ទំនើប​បុក​មនុស្ស​ស្លាប់​បីនាក់ កំពុង​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់

រហូត មកទល់​នឹង​ពេលនេះ ពុំទាន់  មាន​សញ្ញា​ណាមួយ ពី​លោក ព្រះរាជអាជ្ញា​អម​សាលាដំបូង រាជធានី ភ្នំពេញ ធ្វើការ​ចោទ  ប្រកាន់​ទៅ លើ​ឈ្មោះ ប៊ុន  រតនៈ ជា​កូន​លោក ប៊ុន​សេរី​ដែលមាន ឈ្មោះ​ល្បីល្បាញ​ជា មហាសេដ្ឋី​ប្រចាំ​សាលា​រាជ ធានី​ភ្នំពេញ​ពី​បទ​អ្វី​នៅឡើយ ។ ទោះបីជា​បាន​បើករថយន្ត ទំនើប​បុក​មនុស្ស បណ្តាល ឱ្យ​របួស និង​ស្លាប់​ក៏ដោយ​ក៏​ពុំ​ទាន់​ត្រូវបាន​ចោទប្រកាន់​នៅឡើយ​ដែរ ។​

​ព្រះរាជអាជ្ញា​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ បាន  បង្ហាញ​នូវ​ភាព​ស្ងៀមស្ងាត់ ក្នុង​ការចោទប្រកាន់​ទៅលើ រូប​កូន អតីតមន្ត្រី​ការិយាល័យ​ហិរញ្ញ វត្ថុ​ដែល​បើកបរ​រថយន្ត​ប្រភេទ រ៉ង់​រ៉ូ​វែ​រ បុក​រះ​មនុស្ស​បី​រូប   បណ្តាល ឱ្យស្លាប់ ទោះបីជា មាន​សំណង រដ្ឋ ប្បវេណី​ទៅ លើ​ក្រុម​គ្រួសារ​រងគ្រោះ​ហើយ ក៏ដោយ​ក៏​អ្នក​បង្កហេតុ​នៅតែ ប្រឈមមុខ​ទៅ​នឹង​ច្បាប់​ច​រា ចរណ៍​ផ្លូវគោក ដែល​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ធរមាន រួចមកហើយ​នោះ​ដែរ តែ​បុគ្គល​នេះ​នៅតែ​មាន​សេរីភាព​ដដែល ។​

​ឈ្មោះ ប៊ុន រតនៈ  អាច​ស្វះស្វែង​រក​មេធាវី​ដើម្បី ការពារ​ក្តី​របស់​ខ្លួន ហើយ  លោក​មេធាវី​អាច បង់ ប្រាក់ ដើម្បី​ធានា​ឱ្យ​រស់​នៅ​ក្រៅ​ឃុំ បាន ដោយ​ស្ថិត​នៅក្រោម  ច្បាប់​បាន កំណត់ ។ នៅពេល ដែល​ឈ្មោះ ប៊ុន រតនៈ បង្កឱ្យមាន គ្រោះថ្នាក់​ចរាចរណ៍​បើក រថយន្តបុក​អ្នកដំណើរ​បី​រូប ស្លាប់ នៅតាម​បណ្តោយ​ផ្លូវ ជាតិ​លេខ ១ ហើយ​ត្រូវបាន លោក​មហាសេដ្ឋី ប៊ុន សេរី  ជា​ឪពុក​បាន​សង សំណងរ​ដ្ឋ  ប្បវេណី​ក្នុង​សព​មួយ​នាក់ ១  ម៉ឺន​ដុល្លារ​អាមេរិក តែ​លោក  ប៊ុន សេរី បាន​អះអាង​ថា​បាន សង​ក្នុង សព មួយ​រូប​តែ ៥​លាន រៀល​តែ​ប៉ុណ្ណោះ ។​

​ប្រភព​ប្រជាពលរដ្ឋ​បាន សម្តែង​យោបល់​ឱ្យដឹង​ផង​ដែរ ថា ការអះអាង​របស់​លោក  ប៊ុន សេរី ជា​ឪពុក​ថា កូនប្រុស  របស់​ខ្លួន​បើក រថយន្ត នៅពេល ភ្លៀង​នោះ មើល​ពុំ​ឃើញ​ផ្លូវ  ច្បាស់ គឺជា​ការឆ្លើយ​ដើម្បី  ដោះ​បន្ទុក តែប៉ុណ្ណោះ ហើយ  ពុំ​មាន​ការពិត​ទាំង​អស់ ក៏ ប៉ុន្តែ ប្រជាពលរដ្ឋ​ដែល​បានឃើញ គ្រោះថ្នាក់​ចរាចរណ៍​ដោយ ផ្ទាល់​ភ្នែក​នោះ បាន​និយាយ ថា គឺជា​សោតនា​ដក​ម្មយ៉ាង រន្ធត់​មួយ​គួរ ឱ្យ​ខ្លោចផ្សារ​បំផុត ហើយក៏​បាន​ស្នើសុំ​ឱ្យ​តុលាការ ផ្តន្ទាទោស ឈ្មោះ ប៊ុន រតនៈ  ទៅតាម​ច្បាប់ ទោះបី​មាន​សំណង​រដ្ឋប្បវេណី​ក៏ ដោយ ក៏​មិន​ត្រូវឱ្យ​ជន​បង្កហេតុ​រូប​នេះ រួចផុត​ពី​សំណាញ់​ច្បាប់​នោះឡើយ ។​

​សេចក្តី​រាយ​ការណ៏​ពី​មន្ត្រី​ម្នាក់​មាន​តួនាទី​ធំ​គួរសម​ធ្វើកា រ​នៅ​សាលា​រាជធានី​ភ្នំពេញ  ឱ្យដឹងថា លោក ប៊ុន រតនៈ កូនប្រុស​លោក ប៊ុន សេរី ជា​ជន​បង្ក​ដែល​បើក​រថយន្ត​សេរី​ទំនើប​បុក​មនុស្ស​ស្លាប់​បីនាក់ នៅ​ផ្លូវ​ជាតិ​លេខ ១ ពុំ​ត្រូវបាន​តុលាការ​ចោទប្រកាន់​ទៅ​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នោះទេ ថែម​ទាំង​ជនបង្ក​ឈ្មោះ ប៊ុន រតនៈ មាន​សេរីភាព​ធម្មតា​ហើយ​បាន​ចូល​មក​បម្រើការ​នៅ​សាលា​រាជធានី​ភ្នំពេញ បាន​រយៈពេល​ជាង​មួយ​ខែ​ហើយ ដោយ​ពុំ​ខ្វល់ខ្វាយ​អ្វី​ទាំងអស់ ហេតុតែ​ឪពុក​ជា​មហាសេដ្ឋី​ប្រចាំ​សាលាក្រុង ។ ក្រោយពី​មាន  គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក ឡើង​ដោយ​ឈ្មោះ ប៊ុន រតនៈ  ជា​កូន​លោក ប៊ុន សេរី នេះ  រូបលោក ប៊ុន សេរី បាន​រត់ការ​ដើម្បី ធានា​កូន​របស់​លោក​ឱ្យនៅ ក្រៅ​ឃុំ ។ ក៏​ប៉ុន្តែ​តុលាការ រាជធានី​ភ្នំពេញ​ពិតជា​ពុំ​ហ៊ាន ធ្វើការ​ដោះលែង​ជនល្មើស នេះ​ទេ តែ​រហូត​មក​ទល់​នឹង  ពេល​នេះ​សំណុំរឿង​របស់ លោក ប៊ុន រតនៈ នេះ​ពុំ​ត្រូវ បាន​ទម្លាយ​ពី​សំណាក់ តុលាការ​ឡើយ ។​

​ក្រុមអ្នកច្បាប់​បាន​ធ្វើការ​វិភាគ​ថា តុលាការ​រាជធានី  ភ្នំពេញ មិន​គួរ​ធ្វើ​ឱ្យ​មាន​ភាព  ស្ងៀមស្ងាត់​បែបនេះ​ទេ គឺ​ត្រូវតែ​ធ្វើការ ចោទ ប្រ កាន់ ទៅ តាម​ផ្លូវច្បាប់​ហើយ​លោក  ប៊ុន សេរី អាច​ជ្រើសរើស​មេ ធា​វី​ដើម្បី​ការពារ​ក្តី កូន​របស់  ខ្លួន​ហើយ​ក៏​អាច​បង់ប្រាក់​ធ្វើ ការធានា ឱ្យ​រស់​នៅ​ក្រៅ​ឃុំ បាន​គឺ​ស្រប​ទៅតាម​ច្បាប់​បាន  កំណត់ ហើយ​ជនល្មើស​នេះ  អាច​រស់​នៅ​ក្រៅ​ឃុំ​បាន​ដោយ​សុវត្ថិភាព តែ​ស្ថិតនៅ ក្រោម​ការឃ្លាំមើល​ជា​ប្រចាំ​របស់ តុលាការ ហើយ​នឹង​តម្រូវ​ឱ្យ  ចូលខ្លួន​ធ្វើការ​សាកសួរ​បាន គ្រប់ពេល ។​

​ភាព​ស្ងៀមស្ងាត់​ការ​ពុំ​ព្រម  ទម្លាយ​ព័ត៌មាន​នៃ​ការ​ចោទ ប្រកាន់​បទល្មើស​យោង​ទៅ តាម​ច្បាប់​ចរាចរណ៍​ផ្លូវ គោក នេះ​ត្រូវបាន ម​ជ្ឈ ដ្ឋា​ន អ្នកច្បាប់ ធ្វើការ​វាយតម្លៃ​ថា ព្រះរាជ អាជ្ញា​មាន​នីតិវិធី​គ្រប់គ្រាន់ ក្នុងការ​ចោទ ប្រកាន់​ទៅតាម ច្បាប់​ដោយ​យោង​ទៅតាម​អង្គ ហេតុ​ជាក់ស្តែង​និង​អង្គ ច្បាប់ ។​

​គួរ​រំលឹក​ផងដែរ​ថា ជន បង្កហេតុ​ឈ្មោះ ប៊ុន រតនៈ ជា​កូនបង្កើត​លោក ប៊ុន សេរី ប្រធាន​ទីចាត់ការ​ហិរញ្ញវត្ថុ  សាលា​រាជធានី ភ្នំពេញ មាន  ទីលំនៅ​សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន រាជធានី​ភ្នំពេញ  បាន​បើករថយន្ត ប្រភេទ​រ៉ង់​រ៉ូ​វែ​រ  ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ  ភ្នំពេញ ២AA-៦៧៧៧ បុក​អ្នក ដំណើរ​ឱ្យស្លាប់​បី​រូប​នៅតាម បណ្តោយ​ផ្លូវជាតិ​លេខ​០១   ស្ថិតក្នុង​ភូមិ​ជ្រោយ​អំពិល  សង្កាត់​ក្បាល កោះ ខណ្ឌមានជ័យ កាលពី​រសៀល ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៣ ត្រូវ​ឡើង  តុលាការ​នា​ថ្ងៃ​ទី ២៣ កក្កដា  ឆ្នាំ​២០១៣ តែ​ត្រូវ​ស្ងាត់ រហូតមក​ទល់​នឹង​ពេលនេះ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ពុំទាន់​បាន​ចាត់ការ​នៅឡើយ ទំនង​ជា​លោក ព្រះរាជ អាជ្ញា​ធ្វើ​ការពន្យា​ពេល ធ្វើការ​ចោទប្រកាន់ ដើម្បី​ឱ្យ​ជន​ប្រព្រឹត្ត បទល្មើស​បាន​រួច​ពី​សំណាញ់​ច្បាប់ ។ សព្វថៃ្ងនេះ​លោក​ប៊ុនរតនៈ​នៅ​តែ​រក្សា​តំណែង​ជា​កាន់កាប់ លុយ​ទាំងមូល​នៅ​សាលា​រាជធានី​ភ្នំពេញ​ដដែល​៕

 

 

bun_ratanak1

Filed in: ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment