0

គំនុំរឿង​ជេរ​ប្រពន្ធ បបួល​មក​ផឹក​ស៊ី រួច​វាយ​សម្លាប់ ទាំង​ក្បាល​ព្រលប់ នៅ​ស្រុក​ត្បូងឃ្មុំ

គំនុំរឿង​ជេរ​ប្រពន្ធ បបួល​មក​ផឹក​ស៊ី រួច​វាយ​សម្លាប់ ទាំង​ក្បាល​ព្រលប់ នៅ​ស្រុក​ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មំ​ុៈ ពិតជា​សាហាវ​មែន ជនសង្ស័យ៣នាក់ នាំគ្នា​ព្រួត​វាយ សម្លាប់​បុរស​ម្នាក់ ក្រោយពេល​ផឹក​សី​ុ​ជាមួយគ្នា​រួច ។ សមត្ថកិច្ច​នគរបាល​ស្រុក​អះអាងថា មកពី១ម៉ោង​មុន​មានការ​ផឹក​សី​ុ ជន​រង​រងគ្រោះ​បាន​ជេ ប្រពន្ធ​ជនដៃដល់​ម្នាក់ ក្នុងចំណោម៣នាក់ ខាងលើ ហើយ​ត្រូវបាន​ប្តី​គេ​ខឹង​និង​មានការ​គំ​ុ​គួ​ន។
ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង ៧និង00 នាទី​ព្រលប់ ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៦ នៅ​ចំណុច​ឡឥដ្ឋ​ឈ្មោះ ហេង សំបូ ហៅ​លីម នៅ​ភូមិ​ទួល​វិហារ ឃុំ​ជី​រោ​ទី២ ស្រុក.ខេត្ត​ត្បូងឃ្មុំ ។
អធិការរង​ផែន​ព្រហ្មទណ្ឌ​នៃ​នគរបាល​ស្រុក​ត្បូងឃ្មំ​ុ លោក ឡុង សារិន បានបញ្ជាក់​ឲ្យ​បានដឹងថា ដំបូង​លោក​ទទួល​ព័​ត៍​មាន​ថា មាន​ជនល្មើស​មិន​ស្គាល់ អត្តសញ្ញាណ បានធ្វើ​សកម្មភាព​វាយ​សម្លាប់ ជនរងគ្រោះ​ឈ្មោះ ណំ លឹម​ហុង អាយុ ៣៩ ឆ្នាំ មុខរបរ​កម្មក ឡឥដ្ឋ មាន​ទីលំនៅ​ភូមិ​រកា​ឃ្នួច​ត្បូង ឃុំ​ជីគរ ស្រុក​ត្បូងឃ្មុំ ក្នុងខណៈពេល​ជនរងគ្រោះ​ស្រវឹងស្រា ដើរ​ម្នាក់ឯង។
លោក​បន្តថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ដូចខាងលើ កំលាំង​សមត្ថកិច្ច ជំនាញ​នគរបាល​ស្រុក​ត្បូងឃ្មុំ សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ជី​រោ​ទី២ ចុះ​ស្រាវជ្រាវ​សើ​ុ​ប​អង្កេត ដល់​កន្លែងកើតហេតុ ហើយ​ឈានទៅ ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន ២នាក់ ទី១ ឈ្មោះ លី យ៉ា​ស់​យ៉ា​សកម្ម អាយុ ២៦ឆ្នាំ ភេទ​ប្រុស មុខរប​កម្មករ នៅ​ភូមិ​ទន្លេ​បិទ​ក្រោម ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ទី២ ឈ្មោះ នូ សុផាត អាយុ ៣១ឆ្នាំ ភេទ​ប្រុស នៅ​ភូមិ​យាយ​ស ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ​នាំមក​អធិការដ្ឋាន​នគរបាល​ស្រុក ធ្វើការ​សាកសួរ កសាង​សំណុំរឿង តាម​នីតិវិធី បញ្ជូនទៅ​តុលាការ វិនិច្ឆ័យ​តាមច្បាប់។
លោក​អធិការរង​ក៏បាន​បញ្ជាក់ដែរថា ករណីនេះ​ត្រូវបាន​ជនសង្ស័យ​សារភាពថា​មូលហេតុ​ក្រុម​ខ្លួន​ព្រួត​វាយ​សំលាប់​ជនរងគ្រោះ​គឺ​ដោយសារ​ជនរងគ្រោះ​មុន​ស្លាប់​ប៉ុន្មាន​ម៉ោង​ជេ​ប្រពន្ធ​របស់ ឈ្មោះ នូ សុផាត(ជេ​ស្រី)៕

14064274_539888322862929_4656397628751536453_n 13932921_539888349529593_592590533011798687_n 14068320_539888359529592_5409381897910148376_n

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!