0

យុវជន​ម្នាក់ ​ត្រូវ​ក្រុមចោរ​វ៉ៃ​ប្លន់​ យក​ម៉ូតូ​សង់០១៥ ទៅ​បាត់​ដោយ​សុវត្ថិភាព

យុវជន​ម្នាក់ ​ត្រូវ​ក្រុមចោរ​វ៉ៃ​ប្លន់​ យក​ម៉ូតូ​សង់០១៥ ទៅ​បាត់​ដោយ​សុវត្ថិភាព

រាជធានី​ភ្នំពេញ . យុវជន​មួយក្រុម​មាន​គ្នា៦នាក់ ​និង​ម៉ូតូ៣គ្រឿង​បាន​ជិះ​ ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៣ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ​លុះ​ មកដល់​ចំណុចកើតហេតុ​មុខ​វត្ត​ព្រៃ​ស្ក៍ ​លេច​ជនសង្ស័យ​មាន​គ្នា៧ ទៅ​នាក់​ជិះ​ម៉ូតូ៣គ្រឿង​ មិន​ចាំ​ម៉ាក​ មកពី​ក្រោយ​ ធ្វើ​កម្ម​ភាព​ធាក់​ផ្ដួល​ហើយ​ដក​ខ្សែក្រវ៉ាត់​វ៉ៃ​ យក​ម៉ូតូ​បាន១គ្រឿង ​រួច​ជិះ​គេច​ដោយ​សុវត្ថិភាព។

ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង ១២.៤០នាទី រំលង​អ​ធ្រា​ត ឈានចូល​ថ្ងៃទី១៨ខែសីហា​ឆ្នាំ២០១៦ ស្ថិតក្នុង​ភូមិ​ព្រៃ​ស្ពឺ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តាម​ប្រ​ក្រោ​ភព​ពី​ជន​រង​មានឈ្មោះ​ម៉ៅ​ខួច​ភេទ​ប្រុស​អាយុ១៨ឆ្នាំ​មុខរប​កសិករ​មានស្រុក​កំណើត​នៅ​ភូមិ​ដូង​ឃុំ​ព្រែក​ផ្ដៅ​ស្រុក​ព្រៃ​កា​ប្បាស​ខេត្តតាកែវ​មុនពេល​កើតហេតុ​រូបគេ​បាន​ចេញពី​ក្លិប​នៅ​ម្តុំ​ផ្លូវ​វេ​ង​ស្រេង​តាម​ជិះ​ម៉ូតូ​ឌ្រី​ម​សង់០១៥ព​ណ័​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ.1.CT0635និង​មាន​គ្នា​ពីរ​ម៉ូតូ​ទៀត​បាន​បើក​មក​ផ្ទះ​បងប្អូន​នៅ​វត្ត​ម​ព្រៃ​ស្ពឺ​ខណៈ​បើក​ចូល​បាន​ប្រហែល៣០០ម៉ែត្រ​ស្រាប់តែ​ជនសង្ស័យ​ជិះ​មកពី​ក្រោយបី​ម៉ូតូ​ដូចគ្នា​មក​ធាក់​ផ្ដួល​និង​យក​ខ្សែក្រវ៉ាត់​វ៉ៃ​យកបាន​សំរេច​ជិះ​គេច​បាត់ស្រមោល។

ភ្លាមៗនោះ​ជនរងគ្រោះ​បាន​មករា​ការណ៍​ប្រាប់​សមត្ថកិច្ចភ្លាមៗក៍​កំណត់​មុខសញ្ញា​បាន​ហើយ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ក្រុង​បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ម្តុំ​បុរី​ស​ន្តុ​ិ​ភាព២ខណៈ​ស្រាប់តែ​ជនសង្ស័យ​ឃើញ​ភ្លើង​រថយន្ត​បាន​ទុក​ម៉ូតូ​ចោលរ​តុ​គេចខ្លួនបាត់​ស្រ​ម៉ោ​ល។
ក្រោយពី​យកបាន​ម៉ូតូ​ជនរងគ្រោះ​បាន​មកវិញហើយ​សមត្ថ​កិច្ច​អោយ​ជនរងគ្រោះ​យក​វិញ៕

ba459ac7-65b0-4268-b787-63a0fc71acb8

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!