0

ភ្នំពេញ: បុរស​ម្នាក់​បើករថយន្ត​កា​ម៊​រី​បា​ឡែ​ន​ពណ៍​ខ្មៅ​មួយគ្រឿង សង្ស័យ​ងងុយដេក​ងោក​មួយភាំង បាន​រ៉េ​ចង្កូត​ទៅបុក បុរស​ដើរ​រើស​អេ​ត​ចា​ត​តាមផ្លូវ​ម្នាក់​រងរបួស​ធ្ងន់​ហើយ​រថយន្ត ជ្រុល​បុក​បង្គោល​ភ្លើង​ប​ភ្លឺ​ផ្លូវ បណ្តាលអោយ​ទ្រេត រីឯ​អ្នកបើកបរ​មិនមាន​រងរបួស។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១ និង ៤០នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី ១៧ សីហា ២០១៦ នៅតាម​បណ្តោយ​ផ្លូវ ២៧១ មុខ​សាលា​វិទ្យាល័យ​ជា ស៊ីម​សាមគ្គី ស្ថិតក្នុង​សង្កាត់ បឹង​សាឡាង ខណ្ឌទួលគោក ។

តាម​សាក្សី​ដែល​ឃើញ​ហេតុ បាន​ឲ​ដឹងថា មុនពេល​កើតហេតុ គេ​បុរស​ម្នាក់​បើកបរ​រថយន្ត កាមរី​បា​ឡែ​ន​ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2S 0556 បើក​តាម​បណ្តោយ​ផ្លូវ២៧១ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន លុៈម​ក​ដល់​ចំណុចកើតហេតុ ជា​កន្លែង​ផ្លូវ​កោង ហើយ​ទំនងជា​ងោក​មួយភាំង រថយន្ត​បាន​រ៉េ​ចង្កូត​មក​ស្តាំ​ដៃ​ធ្លាក់​ផ្លូវ​ជ្រុល​ទៅបុក​រទេះ​បុរស​ម្នាក់​កំពុង​រើស​អេតចាយ​តាម​គំនរ​សំរាម​ប៊ើ​ង​រាយប៉ាយ​ពេញ​ផ្លូវ​បណ្តាលអោយ​បុរស​រើស​អេតចាយ រងរបួស​ធ្ងន់ ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន​ក៏ ជ្រុ​ក​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ទ្រេត ចំណែកឯ​រថយន្ត​វិញ​បែក​កង់​ទាំង២ និង​ខ្ទេច​ស្រុញ​មួ​យំ​ណាត់​មុខ ទើប​ទៅមុខ​លែងរួច ។ បើតាម​សម្តី​ពី​បុរស​ដែ​បើករថយន្ត បង្ករ​វិញ បាន​ឲ​ដឹងថា គាត់​ងងុយ​គេ​បើក​ងោក​មួយភាំង ព្រោះ​គាត់​បើកបរ​ផ្លូវ​ឆ្ងាយ​ទើប​មកពី​ខេត្ត ដល់ពេល​បើកភ្នែក​មក​វិញ​ស្រាប់តែ​ជួប​គ្រោះថ្នាក់​បែបនេះ​តែម្តង ។

ក្រោយពេល​កើតហេតុ ម្ចាស់​រថយន្ត​និង​ជា​អ្នកបើកបរ បង្ករ​បាន នាំ​ជនរងគ្រោះ​ដោយ​ដឹក​តាម​ម៉ូតូ​ឌុ​ម​ទៅ​សង្គ្រោះ​បន្ទាប់​នៅ​មន្ទីរពេទ្យ​រ៉ុ​ស្ស៊ី រួច​បាន​ត្រឡប់មក​កន្លែងកើតហេតុ​វិញ បន្ទាប់មក​សមត្ថកិច្ច​បាន​ទៅដល់​កន្លែងកើតហេតុ ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​ក្រុង​អោយ​ចុះមក​វាស់វែង ស្ទួ​ច​យក​រថយន្ត​បង្ករ យកទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា ។

70b37901-5a53-4745-81c0-2abbbe98c1c3 c48eec5b-7290-4b88-8d51-7478fb9202b3

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!