ប៉ៃលិន៖យោងតាមរបាយការណ៍របស់លោកគង ណនជាអធិការរងស្រុកសាលាក្រៅបានរាយការនៅថ្ងៃទី17ខែ08ឆ្នាំ2016 វេលាម៉ោង6និងនាទី00 ព្រឹក មានប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរស់ម្នាក់ ដេកស្លាប់នៅដីចំការមួយកន្លែង ចំណុចអូរជ្រៅ ស្ថិតក្នុងភូមិថ្នល់កែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវបានគេស្គាល់អត្តសញ្ញាណច្បាស់ថាៈ
សាកសពជនរងគ្រោះឈ្មោះ ឃុត ឈឿន ភេទប្រុស អាយុ85ឆ្នាំ រស់នៅជាមួយប្អូនស្រីម្នាក់ឈ្មោះ ស៊ុន ង៉ាំ ភេទស្រី អាយុ68ឆ្នាំ រស់នៅក្បែវត្តសាលាក្រៅចាស់ ក្នុងភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
តាមការសាកសួរពីមជ្ជដ្ឋានជុំវិញ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ តែងតែដើរវង្វែងផ្ទះ ជាញឹកញាប់ ហើយថ្មីៗនេះជនរងគ្រោះបានវង្វែងបាត់ពីផ្ទះចំនួន1យប់1ថ្ងៃ ពុំដឹងវង្វែងដើរទៅដល់ណានោះទេ សាច់ញាតិនិងអ្នកជិតខាងបានដើររកដែរតែមិនឃើញ លុះដល់ព្រឹកថ្ងៃទី17/08/2016 ម៉ោង6:00នាទីព្រឹក ទើបមានប្រជាពលរដ្ឋបានប្រទះឃើញ ជនរងគ្រោះខាងលើបានដេកស្លាប់នៅចំណុចកើតហេតុខាងលើ ។
សាកសពត្រូវបានសមត្តកិច្ចជំនាញ ចុះទៅពិនិត្យ ធ្វើកោសល្យវិច្ច័យ បានសន្និដ្ឋានឲ្យដឹងថា សាកសពជនរងគ្រោះខាងលើ បណ្តាលមកពីដើរវង្វែងផ្ទះ អត់អាហារ ធ្វើឲ្យខ្យល់គរដេកស្លាប់តែម្តង ។
សាកសពជនរងគ្រោះ ត្រូវបានសមត្តកិច្ចជំនាញ ប្រគល់ជូនសាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តសាលាក្រៅចាស់ ស្ថិតនៅក្នុងភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។