ខេត្តបន្ទាយមានជ័យ ៖ ប្រតិភូកម្ពុជា2ខេត្ត រួមមានបន្ទាយមានជ័យ និងបាត់ដំបង បានឆ្លងព្រំដែន តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ដើម្បីទៅចូលរួមប្រជុំ ក្រុមការងារលេខាធិការ នៃគណៈកម្មការជាយដែនខ្មែរថៃ ស្តីពីគម្រោងបើកច្រកចំនួន2 ក្នុងខេត្តបាត់ដំបង (ច្រកភ្នំដី) ក្នុងស្រុកសំពៅលូន និងច្រក(បឹងស្នោរណូនម៉ាក់មុន) ក្នុងឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ប្រតិភូកម្ពុជាបានចាកចេញទៅប្រទេសថៃនៅរសៀលថ្ងៃទី16សីហា2016ដោយមានរថយន្តនាំមុខរបស់ថៃរងចាំទទួលនៅមាត់ច្រកទ្វារអន្តរជាតិខ្លងលឹកឈមទឹកដីកម្ពុជាច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ជំនួបប្រជុំទ្វេរភាគីឬហៅថាថ្នាក់ភូមិភាគនេះធ្វើឡើងនៅសណ្ឋាគារឥណ្ឌូចិនក្នុងស្រុកអារញ្ញខេត្តស្រះកែវ។
លទ្ធផលយ៉ាងណានោះមិនទាន់ដឹងជាផ្លូវការនៅឡើយទេព្រោះកិច្ចប្រជុំកំពុងដំណើការនៅឡើយ៕