ខេត្តបាត់ដំបង ៖ បនល្បែងអាប៉ោង ស៊ីសងចាញ់ឈ្នះ ប្រាក់លានរៀល នៅផ្ទះម៉ែត្រង៉ោល នៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានបើកលេងរាប់ឆ្នាំ ដុះស្នឹមគ្មានសមត្ថកិច្ច ណាបង្ក្រាប ។
បនល្បែងអាប៉ោងខាងលើបើកលេងបង្កឲ្យអ្នកភូមិចំការសំរោង១និងប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងចាញ់ធ្លាក់ខ្លួនក្រីក្រខ្ឡះអស់ម៉ូតូខ្លះអស់ឡានខ្លះអស់ផ្ទះខ្លះជំពាក់ប្រាក់គេរត់ចោលស្រុកនិងមានជំលួសក្រុមគ្រួសារនិងធ្វើអត្តឃាតក៏មានខ្លះប្រព្រឹត្តអំពើផ្សេងៗផ្ទុយផ្លូវច្បាប់រដ្ឋ។
ប្រជាពលរដ្ឋសំណូមពរឲ្យសមត្ថកិច្ចគ្រប់ប្រភេទជួយបញ្ឈប់សកម្មភាពបនល្បែងនេះជាបន្ទាន់ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ដល់សង្គមជាតិ៕ ដោយ គឹម សុខជា