ខេត្តសៀមរាប៖ ពិតជាអាណិត អាសូគួឲ្យសង្វែគណាស់ ប្រពន្ធយំ ស្រក់ទឹកភ្នែក ជោកថ្ពាល់ ដោយសារ ប្ដីនិងកូន បានលង់ទឹកស្រះ ស្លាប់ទាំង២នាក់ ហើយស្លាប់នេះទៀតឃើញសពកូន សពប្តី អោបជាប់គ្នា ។
មន្ត្រីនគរបាលបានឲ្យដឹងថា ហេតុការណ៍ បានកើតឡើង នៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញ ដោយទឹកស្រះ ជម្រៅ៤ម៉ែត្រ ទំហំ៤គុណ១៣ម៉ែត្រ ស្ថិតនៅខាងជើង ផ្ទះជនរងគ្រោះ ប្រហែល១៥០ម៉ែត្រ ដែលឪពុក នាំកូនទៅ ស្រោចដំណាំដូង ដែលទើបនិងដាំថ្មី នៅចំណុចផ្លូវ លំគ្រួសក្រហម ក្នុងភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
មន្ត្រីនគរបាល ស្រុកពួក បានឲ្យដឹងថា ជនរងគ្រោះដែល បានស្លាប់ ក្នុងករណី ខាងលើនេះមាន៖
ទី១-ឈ្មោះ ឈួន ដុល្លា ហៅចិន ភេទប្រុស អាយុ៤៦ឆ្នាំ មានមុខរបរ ជាបុគ្គលិក សណ្ឋាគារ(ឪពុក)។ ទី២-ឈ្មោះ ឆាង ឆៃណា ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស(កូន)។ បច្ចុប្បន្នសព ត្រូវបានប្រគល់ ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី។
នគរបាលស្រុក បានបញ្ជាក់ថា ហេតុការណ៍ នេះត្រូវបានក្មេងៗ ឃ្វាលគោឃើញ ហើយបានរត់ ទៅប្រាប់អ្នកភូមិ ដែលនៅក្បែរ នោះឲ្យជួយសង្គ្រោះ តែអកុសលឪពុក និងកូនបាន ដាច់ខ្យល់ស្លាប់ បាត់ទៅហើយ។
តាមការពិនិត្យសាកសព របស់កម្លាំង សមត្ថកិច្ចនគរបាល និងប្រជាពលរដ្ឋ ដែលបានទៅ ស្រង់ជនរងគ្រោះ បានសន្និដ្ឋានថា ប្រហែលជាឪពុក រវល់ស្រោចដំណាំ កូនទៅលេង ទឹកហើយលង បន្ទាប់មកឪពុក ទៅជួយតែជួយ មិនបានទើប បណ្ដាលឲ្យ ស្លាប់ទាំង០២នាក់ សពមានសភាព អោបគ្នាជាប់៕ ដោយ សហការី