0

​ផ្លូវ​ក្រាល​គ្រួស​ក្រហម​៤៨០០​ម៉ែត្រ​ ផ្លូវដី​៤៨៥០​ម៉ែត្រ​ ក្លោងទ្វា​សាលា​ និង​អណ្តូងស្នប់​ ឯកឧត្តម ​សុខ ​ផល​ សម្ភោ​ធ​អោយ​ប្រើប្រាស់​

​ផ្លូវ​ក្រាល​គ្រួស​ក្រហម​៤៨០០​ម៉ែត្រ​ ផ្លូវដី​៤៨៥០​ម៉ែត្រ​ ក្លោងទ្វា​សាលា​ និង​អណ្តូងស្នប់​ ឯកឧត្តម ​សុខ ​ផល​ សម្ភោ​ធ​អោយ​ប្រើប្រាស់​

បាត់ដំបង​៖​ផ្លូវ​ក្រាល​គ្រួស​ក្រហម​៤៨០០​ម៉ែត្រ​ផ្លូវដី​៤៨៥០​ម៉ែត្រ​ ក្លោងទ្វា​សាលា​និង​អណ្តូងស្នប់​ត្រូវបាន ​ឯកឧត្តម ​សុខ​ ផល ​អគ្គនាយក ​នៃ​ អគ្គនាយដ្ឋាន​អន្តោប្រវេសន៍​បាន​សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់ កាលពី​ព្រឹក​ថ្ងៃទី​១៧ ​ខែ​សីហា​ ឆ្នាំ​២០១៤ ​នៅ​បរិវេណ​សាលាបឋមសិក្សា​ចាក់​ អង្កាម​ស្ថិតក្នុង​ភូមិ​ស្នឹង​កើត​ឃុំ​ស្នឹង​ស្រុក​បាណន់​ ។​

​វត្តមាន​អញ្ជើញ​ចូលរួម​ជា​កិត្តិយស ​មាន​គណៈប្រតិភូ​អមដំណើរ​លោក​អភិបាលស្រុក​បាណន់​ កម្លាំង​ប្រដាប់អាវុធ ​និង​មន្ត្រី​អ្នកមុខអ្នកការ ​ព្រមទាំង​ប្រជាជន​ជាច្រើន​រយ​នាក់​ ។​

​លោក ថោង សុ​គុណ មេឃុំ​ស្នឹង​បានអោយដឹងថា​ផ្លូវថ្នល់​កសាង​ថ្មី​សរុប​៩​ខ្សែ​មាន​បណ្តោយ​ប្រវែង​១៥០៨៩​ម៉ែត្រ​ដាក់លូ​៧​កន្លែង​មាន​លូ​សរុប​៦៨​កង់​ចំណាយ​ទឹកប្រាក់​អស់​៩២២៩០០០០​រៀល​ក្នុង​នោះ​ទឹកប្រាក់​ប្រជាពលរដ្ឋ​ចូលរួម​មាន​៣២៦៩០០០០​រៀល​ថវិការ​ក្រុមការងារ​មាន​៦០០៦០០០០​រៀល​និង​ប្រាក់ដុ​លា្ល​២៣០០​ដុល្លា​។​ផ្លូវដី​២​ខ្សែ​មាន​បណ្តោយ​សរុប ប្រវែង​៥៦៥០​ម៉ែត្រ​ដាក់លូ​៧​កន្លែង​មាន​លូ​សរុប​៦៨​កង់​ចំណាយ​ទឹកប្រាក់​អស់​៤៩១២០០០០​រៀល​ក្នុង​នោះ​ទឹកប្រាក់​ប្រជាពលរដ្ឋ​ចូលរួម​មាន​២៩៦០០០០​រៀល​និង​១៥០០​ដុល្លា​ថវិការ​ក្រុមការងារ​មាន​៤៦១៦០០០០​រៀល​។​ផ្លូវ​ក្រាល​គ្រួសធម្មជាតិ​៧​ខ្សែ​មាន​បណ្តោយ​មាន​បណ្តោយ​៨៨៨៩​ម៉ែត្រ​ចំណាយ​ទឹកប្រាក់​សរុប​៤៦៦២០០០០​រៀល​និង​៨០០​ដុល្លា​ក្នុងនោះ​ទឹកប្រាក់​ប្រជាជន​និង​សប្បុរសជន​២៦០៤០០០០​រៀល​និង​១៥០០​ដុល្លារ ទឹកប្រាក់​ក្រុម​ការងារ​សរុប​១៣៤៤០០០០​រៀល​និង​៨០០​ដុល្លា ។ ជួសជុល​ផ្លូវ​មូលនិធិ​ឆ្នាំ​២០១៣ ខូចខាត​ដោយ​ទឹកជំនន់​មាន​ផ្លូវ​បឹង​ក្រសាល​ភូមិ​ស្នឹង​លិច​ជួសជុល​ក្រាល​គ្រួសធម្មជាតិ​មាន​បណ្តោយ​៧០​ម៉ែត្រ​ចំណាយ​ទឹកប្រាក់​ប្រជាជន​១២០០០០០​រៀល​។​ភូមិ​ស្នឹង​លិច​ចាក់​ក្រាល​ផ្លូវ​ថ្មី​បណ្តោយ​ប្រវែង​១៣០​ម៉ែត្រ​ខ្នង​លើ​៣​ម៉ែត្រ​កំពស់​៣០​សង់ទីម៉ែត្រ ចំណាយ​ទឹកប្រាក់​ប្រជាជន​សរុប​៨០០០០០​រៀល ។ ភូមិ​ស្នឹង​លិច​ផ្លូវ​អនុវិទ្យាល័យ​ជួសជុល​ថ្មី​មាន​បណ្តោយ​ប្រវែង​២៨០​ម៉ែត្រ ខ្នង​លើ​៣,៥​ម៉ែត្រ​កំពស់​៣០​សង់ទីម៉ែត្រ ចំណាយ​ទឹកប្រាក់​ប្រជាជន​សរុប​១៩៥០០០០​រៀល ។ ភូមិ​ស្នឹង​កើត​ផ្លូវ​ក្រាល​គ្រួស​ខាងត្បូង​វត្ត​ស្នឹង​ខូចខាត​ដោយ​ទឹកជំនន់​១​កន្លែង​មាន​បណ្តោយ​៧០​ម៉ែត្រ​ជួសជុល​អស់​ទឹកប្រាក់​ប្រជាជន​សរុប​២៨០០០០​រៀល​និង​ទឹកប្រាក់​ស្តារ​ជួសជុល​ផ្លូវ​មូលនិធិ​ឆ្នាំ​២០១៣​សរុប​ចំនួន​៤២៣០០០០​រៀល​។​

​ឯកឧត្តម សុខ ផល អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​អន្តោប្រវេសន៍​បានអោយដឹងថា ផ្លូវ​ខូចខាត​ប្រវែង​១២​គីឡូម៉ែត្រ​នៅ​ក្នុង​ឃុំ​ស្នឹង​មិនទាន់​បាន​ជួសជុល​ទេ ។ ចំពោះ​គម្រោង​ផ្លូវ​ចំនួន​២​ខ្សែ​ដែល​ត្រូវ​ជួសជុល​បច្ចុប្បន្ន​ប្រជាជន​បាន​ជួសជុល​ធ្វើ​១​ខ្សែ​ខ្លួន​ឯង​ដូច្នេះ​ប្រាក់​នៅ​សេសសល់​បាន​បង្វែ​មក​កសាង​ក្លោងទ្វា​សាលា​និង​អណ្តូងទឹក​ស្នប់​វិញ ។ ផ្លូវ​ក្រាល​គ្រួស​ក្រហម​ប្រវែង​៤៨០០​ម៉ែត្រ​    ​ផ្លូវដី​ប្រវែង​៤៨៥០​ម៉ែត្រ ក្លោងទ្វារ​សាលាបឋមសិក្សា​ចាក់​អង្កាម និង​អណ្តូងស្នប់​ត្រូវបាន​ដាក់​សម្ពោធ​អោយ​ប្រើប្រាស់​ចាប់ពី​ថ្ងៃនេះ​។​បងប្អូន​មាន​ចិត្ត​ចូល​រួមចំណែក​កសាង​សមិទ្ធផល​នានា​ហើយ​សមិទ្ធផល​ធំៗ​ខ្លះ​មិន​អាច​ដោះស្រាយ​នៅ​ថ្នាក់​ក្រោម​បាន​ខ្ញុំ​នឹង​រាយការណ៍​ជូន​រាជរដ្ឋាភិបាល​រក​ដំណោះស្រាយ​ជូន​ដើម្បី​ការអភិវឌ្ឍន៍​ប្រទេស​យើង​។​ជា​ចុងក្រោយ​បាន​ទទូច​អោយ​ប្រជា​ពលករ​ធ្វើ​ប័ណ្ណឆ្លងដែន​ស្របច្បាប់​មុន​ចេញទៅ​រក​ការងារ​នៅ​ប្រទេស​ផ្សេង ៕

2014_08_16c 2014_08_16c (1) 2014_08_16c (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment