ភ្នំពេញ ៖ ក្រោយពីបានបង្ក្រាបក្រុមចោរ ប្លន់ប្រដាប់អាវុធ ប្រើកាំភ្លើងបាញ់ប្លន់យកម៉ូតូ បានចំនួន០៤នាក់រួចមក លោកចោរដែលពូកែខាង ប្លន់អស់ទាំងនោះ ត្រូវបានសមត្ថកិច្ច ធ្វើការបង្ហាញមុខ ដល់សាធារណ:ជន នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១២៦នេះ នៅស្នងការដ្ឋាន នរគបាលរាជធានីភ្នំពេញ ។
ក្រោយពីបានតាមប្រមាញ់ចាប់ខ្លួនជាបន្តរបន្ទាប់ កាលពីយប់ថ្ងៃទី១១ សីហាឆ្នាំ២០១៦មុននេះ បន្ទាប់ពីក្រុមចោរ បានធ្វើសកម្មភាពប្លន់ ចំនួន៣ករណីផ្សេងគ្នា ដែលទី១ កាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី០៥សីហាឆ្នាំ២០១៦ស្ថិតនៅចំណុចស្ថានីយ៌ប្រេងសាំងតេលា ក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ទី២នៅចំណុចផ្ទះលេខ១៤ផ្លូវលេខ២៤៣ សង្កាត់បឹងព្រលិតខណ្ឌ៧មករា និងទី៣នៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត នៅចំណុចផ្ទះលេខ២០២និង២០៤ ផ្លូវព្រះសីហនុភូមិ៤សង្កាត់បឹងកេងកង២ខណ្ឌចំការមន។ក្រោយបង្ក្រាបសមត្ថកិច្ចបាន ដកហូតបានអាវុធខ្លីមួយដើមម៉ាក៥៤និងម៉ូតូ២គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើ កំពុងត្រូវបានសមត្ថកិច្ចរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធី។