0

ផឹក​ស្រវឹងបោះពួយ​លឿន ត្រង់​ផ្លូវបត់​កែង ជ្រុល​បុករថយន្ត​ថៃ បុរសម្នាក់ដាច់​ផ្ទៃមុខ របេះ​ចេញពី​ក្បាល ស្លាប់ភ្លាមៗ នៅ​និង​កន្លែង

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់ ផឹកស្រា​ស្រវឹង បោះពួយ​លឿន ត្រង់​ផ្លូវបត់​កែង បាន​រ៉េ​ចង្កូត​ជ្រុល​បុក រថយន្ត​ថៃ បណ្តាល​ឲ្យ ដាច់​ផ្ទៃមុខ របេះ​ចេញពី​ក្បាល ស្លាប់ភ្លាមៗ នៅ​និង​កន្លែង ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បានកើត​ឡើង កាលពី វេលា​ម៉ោង ១២និង៣០នាទី​ថ្ងៃត្រង់ ទី១៣ ខែសីហា ឆ្នាំ២០១៦នេះ នៅ​ចំណុច​ផ្លូវ​កែវ ស្ថិតក្នុង ភូមិ​កូនភ្នំ​ខាងជើង ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។

ជនរងគ្រោះ​មានឈ្មោះ នៅ លឹម ភេទ​ប្រុស អាយុ៦៥ឆ្នាំ រស់នៅ​ភូមិ​កូនភ្នំ ខាងត្បូង ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន បាន​ជិះ​ម៉ូតូ ចេញពីផ្ទះ ក្នុង​បំណង​ទៅ​ចំការ ប៉ុន្តែ​មកដល់​ចំណុចកើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ ពី​ត្បូង​មក​ជើង ត្រង់​ផ្លូវបត់​កែង ក្នុង​ល្បឿន​លឿន និង​ស្រវឹង​ផង​នោះ ក៏​ជ្រុល​ចង្កូត ទៅបុក​រថយន្ត​ថៃ ពេញទំហឹង.បណ្តាល​ឲ្យ​ដាច់​ផ្ទៃមុខ របេះ​ចេញពី​ក្បាល ស្លាប់​នៅ​កន្លែង កើតហេតុ​តែម្តង ។

ចំណែក​អ្នកបើកបរ​ជា​ជនជាតិ​ថៃ ឈ្មោះ សា​រ៉ាវុធ ខាំ​សិង (สาราวุธคำสิงห้) អាយុ២៨ឆ្នាំ ត្រូវបាន នគ​បាល​អធិការដ្ឋាន ស្រុក​សំពៅ​លូន ឃាត់់ខ្លួន បញ្ជូនទៅ​អធិការដ្ឋាន ដើម្បី​សាកសួរ ។

ចំណែក​សាកសព​ត្រូវបាន​ក្រុមគ្រួសា​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៍។ក្រោយ​ការចុះវាស់វែង នគ​បាល​ចរាចរណ៍ បាន​នាំយក ម៉ូតូ​នឹង​រថយន្ត កើតហេតុ ទៅ​រក្សាទុក​នៅ អធិការដ្ឋាន នគរបាល ស្រុក​សំពៅ​លូន និង​រងចាំ​ធ្វើការ ដោះស្រាយ តាមច្បាប់ ៕

011c1499-5e9a-4d10-888a-7ec4287675bc b6a23a14-18e5-4589-abb3-fdd1c72d075b 83764508-41b5-4ec2-a537-2e60a27fd652 3e510ef5-7e14-473c-8b3e-3831244fdd5a

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!