ភ្នំពេញ ៖ ជនសង្ស័យ ១០នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួន ព្រមទាំងដកហូតនៅថ្នាំញៀន ៥កញ្ចប់ និងម៉ូតូ ៤គ្រឿង កាលពីវេលាម៉ោង ៦និង០០នាទីយប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ដែលស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចយើងបានធ្វើការជិះល្បាតនៅក្នុងភូមិសាស្ត្រ ដោយមានការសង្ស័យ ទើបកម្លាំងសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនជនសង្ស័យទាំងនោះជាបន្តបន្ទាប់ ដើម្បីត្រួតពិនិត្យ និងឆែកឆេររកឃើញនៅម្សៅក្រាមពណ៌(ស)ថ្លា ចំនួន ៥កញ្ចប់ ជាប្រភេទ ម៉ាទឹកកក និងបានដកហូតនៅម៉ូត ៤គ្រឿង ហើយកម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការសាកសួរ ។
ជនសង្ស័យទាំង ១០នាក់ដែលកម្លាំងនគរបាលខណ្ឌជ្រោយចង្វារឃាត់នោះ ទី១ មានឈ្មោះ ទន់ លិ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ កម្មករសំណង់, ទី២ មានឈ្មោះ ផល ឆាយយ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ កម្មករសំណង់ បច្ចុប្បន្នអ្នកទាំង ២នាក់ ស្នាក់នៅក្នុងការដ្ឋានសំណង់បុរី ប៉េង ហួត ភូមិព្រែកលៀប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ, ទី៣ មានឈ្មោះ ជា លីដូ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករសំណង់, ទី៤ មានឈ្មោះ ទុំ សារត្ន័ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នអ្នកទាំង ២នាក់ ស្នាក់នៅភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ, ទី៥ មានឈ្មោះ ទូច មករា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ កសិករ, ទី៦ មានឈ្មោះ សឿន រ៉ាត់ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កសិករ ។
ទី៧ មានឈ្មោះ ចក់ កុសល ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ កម្មករសំណង់ បច្ចុប្បន្នអ្នកទាំង ៣នាក់ ស្នាក់នៅភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល, ទី៨ មានឈ្មោះ សាន សិនសីលា ភេទប្រុស អាយុ ១៣ឆ្នាំ មុខរបរ សិស្ស, ទី៩ មានឈ្មោះ ខន មករា ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ ជាងម៉ូតូ និងទី១០ មានឈ្មោះ អុល ហៃ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ នៅផ្ទះ បច្ចុប្បន្នអ្នកទាំង ៣នាក់ ស្នាក់នៅភូមិវាលធំ ឃុំឧកញ៉ាអ៊ុង ស្រុកល្វាឯម ខេត្តកណ្តាល ព្រមទាំងបានដកហូតនៅម្សៅក្រាមពណ៌(ស)ថ្លា ចំនួន ៥កញ្ចប់ និងម៉ូតូ ៤គ្រឿង ទី១ម៉ាក Smash Revo សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Q-6505, ទី២ម៉ាក SmashV ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BS-8782, ទី៣ម៉ាក Wave ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1I-7615 និងទី៤ម៉ាក ហុងដាឌ្រីសង់ សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BT-6402 ។
បច្ចុប្បន្នជនសង្ស័យទាំង ១០នាក់ខាងលើ រួចនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចឃុំខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនិតិវិធីច្បាប់ ៕